ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​បុរស​ចំនាស់​ម្នាក់​សម្លាប់​ប្រពន្ធ​នៅ​ខណ្ឌ​សែន​សុខ រួច​ដឹក​សព​ទៅ​ផ្លុង​ចោល​នៅ​ខេត្ត​ត្បូងឃ្មុំ រត់គេច​ខ្លួន​ទៅសំងំ​នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួនបាន​

​បុរស​ចំនាស់​ម្នាក់​សម្លាប់​ប្រពន្ធ​នៅ​ខណ្ឌ​សែន​សុខ រួច​ដឹក​សព​ទៅ​ផ្លុង​ចោល​នៅ​ខេត្ត​ត្បូងឃ្មុំ រត់គេច​ខ្លួន​ទៅសំងំ​នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួនបាន​

ភ្នំពេញ​៖ បុរស​ម្នាក់​យក​កាំបិត​កាប់ និង​យក​កៅអី​វាយ​សម្លាប់​ប្រពន្ធ នៅ​ចំណុច​ផ្ទះ​លេខ​៥៤ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ រួច​យក​សព​ទៅ​ផ្លុង​ចោល​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ហើយ​រត់​គេច​ដល់​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវបាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សៀន ហួរ អាយុ​៥៩​ឆ្នាំ ត្រូវជា​ប្តី​នៅត្រង់ចំណុច​ផ្ទះសំណាក់​នីឡា ភូមិ​ជី​ប៉ាង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ខេង ម៉េង​ឈាង បានបញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​នាំ​ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើ​ការសាកសួរ និង​ប្រគល់ឲ្យ​កម្លាំង​អធិកា​រដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​។​

​សូមជម្រាបថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ត្រង់​ចំណុច​ផ្ទះ​លេខ​៥៤ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បុរស​ជា​ប្ដី បាន​យក​កាំបិត​កាប់ និង​កៅអី​វាយ​សម្លាប់​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅ​លី អាយុ​៥៧​ឆ្នាំ ហើយ​កាច់​ដៃ​កាច់​ជើង​យក​សព​ច្រក​ក្នុង​វ៉ា​លី​ទៅ​បោះចោល​។​

​ក្រោយមក នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ មាន​ប្រជាជន​ប្រទះ​ឃើញ​មាន​មនុស្ស​ស្លាប់​អណ្ដែត​ទឹក នៅក្នុង​វ៉ា​លី ត្រង់​ចំណុច​មាត់ទន្លេ ក្រោយ​វិហារ​ឥស្លាម ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ពី​វិហារ​២០០​ម៉ែត្រ​។​

​បន្ទាប់​មក​ក្រោយ​ទទួលបាន​បទបញ្ជា​ពី នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ​បើ​កការស្រាវជ្រាវ​ភ្លាមៗ រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បង្ក្រាប​បាន​តែ​ម្ដង​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com