ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

បុរសម្នាក់បានដាក់ពាក្យបណ្ដឹងភ្លាមៗចូលទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលទៅលើស្ត្រីម្នាក់ដែលជាអ្នករកស៊ីកោសជប់ដែលមានឈ្មោះថា

  1. ចូលកោសខ្យល់ដេកលក់មួយភាំងក្រោកឡើងវិញបាត់លុយអស់(មួយម៉ឺនប្រាំពាន់ដុល្លា) ១៥០០០$ និងទូរសព្ទដៃ iphone 12 pro max 1 គ្រឿង!

ពោធិ៍សាត់ថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ ២០២៤

 

បុរសម្នាក់បានដាក់ពាក្យបណ្ដឹងភ្លាមៗចូលទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលទៅលើស្ត្រីម្នាក់ដែលជាអ្នករកស៊ីកោសជប់ដែលមានឈ្មោះថា ប៊ន.វណ្ណៈ រស់នៅភូមិ តានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីខ្លួនបានចូលទៅកោសខ្យល់ដេកលក់មួយភាំងក្រោកមកវិញបាត់លុយចំនួន 15.000 ដុល្លារនិង ទូរសព្ទដៃ iphone 12 pro max 1 គ្រឿង។

យោងតាមការរៀបរាប់ពីសំណាក់ជនរងគ្រោះដែលមានឈ្មោះហៅថា មាសហេង ជនជាតិខ្មែរមានអាយុ ៥៤ ឆ្នាំសញ្ជាតិខ្មែររស់នៅក្នុងភូមិ ឯក ភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្នុងតួនាទីជាយោធា បានរៀបរាប់ឲ្យដឹងថាកាលពីវេលាម៉ោង ៣ និង ៣០ នាទីទាបភ្លឺនៅថ្ងៃទី  ៤ ខែធ្នូឆ្នាំ ២០២៤ កន្លងមកថ្មីៗនេះខ្លួនមានអាការៈមិនស្រួលខ្លួនហើយក៏ចូលទៅកាន់ទីកន្លែងកោសជប់ដើម្បីឲ្យគេជួយបន្ថយអាការៈរបស់ខ្លួន។

 

លោក មាស ហេង បានបន្តឲ្យដឹងទៀតថាបន្ទាប់ពីចូលឲ្យគេកោសជប់រួចហើយខ្លួនក៏បានសម្រាកមួយភាំងលុះដល់ពេលក្រោកឡើងមកវិញ នៅវេលាម៉ោង ៦:៤៥នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ថ្ងៃដដែល ក៏ស្រាប់តែខ្លួនបានលូកមើលក្នុងហោប៉ៅខោស្រាប់តែបាត់លុយអស់រលីងចំនួន ១៥០០០ ដុល្លារ និង ទូរសព្ទ iphone 12pro max មួយគ្រឿងតែម្ដងទៅ។

 

បន្ទាប់ពីដឹងថាលុយនិងទូរសព្ទត្រូវបានបាត់អស់ខ្លួនក៏បានទៅសួររកស្ត្រីដែលមានឈ្មោះប៊នវណ្ណៈ នៅផ្ទះជិតខាងហើយពលរដ្ឋដែលរស់នៅក្បែរកន្លែងកោសជប់បានប្រាប់ថាស្ត្រីរូបនោះបានម៉ៅឡានជិះធ្វើដំណើរឆ្ពោះទៅកាន់ទិសខាងលិចគឺខេត្តបាត់ដំបងបាត់ទៅហើយ។ក្រោយពីបានទទួលដំណឹងពីពលរដ្ឋរួចហើយខ្លួនក៏បានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលជួយស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់។

លោក មាស ហេង បានបញ្ជាក់ជាចុងក្រោយថា ប្រសិនបើសមីខ្លួនបានដឹងថាខ្លួនធ្វើខុសហើយ ហើយយកទ្រព្យសម្បត្តិទាំងនោះត្រឡប់មកវិញមុនពេលសមត្ថកិច្ចតាមចាប់ខ្លួនបានលោកនឹង លើកលែងទោសឲ្យ៕ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com