ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

អភិបាលរង​ខេត្តព្រះវិហារ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​កុំ​ឱ្យ​កាប់​រុករាន​ដី​រដ្ឋ​និង​បញ្ឈប់​ការ​ប​បាញ់​សត្វព្រៃ​នៅក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​

អភិបាលរង​ខេត្តព្រះវិហារ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​កុំ​ឱ្យ​កាប់​រុករាន​ដី​រដ្ឋ​និង​បញ្ឈប់​ការ​ប​បាញ់​សត្វព្រៃ​នៅក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​

​ខេត្ត​ព្រះវិហារ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​   ឆ្នាំ​២០២៥ ឯកឧត្តម សុខ​សាន​ដា​រ៉ា អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯ​ឧត្តម​  គីម រីទ្ធី អភិបាល​ខេត្ត​ព្រះវិហារ លោក​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត លោក​មឿន សុ ផេន​  លោក​មាស​ញឹម អនុប្រធាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​មន្ត្រី​ស្នាក់ការ​ថ្ម​គ្រោង និង​ស្នាក់ការ​ព្រះខ័ន្ធ រួមទាំង​មន្ត្រី​រដ្ឋបាល​ស្រុក​គូលែន និង​កងកម្លាំង​សហការ​ទាំងបី និង​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១០០​នាក់​កម្មវិធី​នេះ​ប្រព្រឹទ្ធទៅ នៅ​ភូមិ​ផ្អោប ឃុំ​ស្រ​យ៉ង ស្រុក​គូ​លេន ខេត្ត ព្រះវិហារ ។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម សុខ​សាន​ដា​រ៉ា​អភិបាលរង គណៈ​អភិបាលរង​ខេត្ត​ព្រះវិហារ លោក​ប្រធាន អនុប្រធាន​មន្ទីរ​បរិស្ថាន ចុះ​ទៅ​ចំណុច​ប្រអោប ជួប​សំណេះសំណាល​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ និង​ភ្លើង​ឆេះ​ព្រៃ និង​បញ្ឈប់​ក្នុង​ការប្រើប្រាស់​កាំភ្លើង​កែច្នៃ ដែល​បរបាញ់​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ខុសច្បាប់​។​

​ម្យ៉ាងទៀត ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ស្គាល់​អំពី​អត្ថប្រយោជន៍​នៃ​បរិស្ថាន និង​រួម​គ្នា​អភិរក្ស​សត្វព្រៃ និង​ធនធានធម្មជាតិ ដើម្បី​ឲ្យ​គង់វង្ស និង​ទាញ​យក​ភ្ញៀវ​ទេសចរណ៍ ឲ្យចូល​មក​ទស្សនា ដូចជា​ការមើល​សត្វព្រៃ ដើម្បី​ប្រមូល​ធនធាន មក​ធ្វើ​ការអភិវឌ្ឍន៍​ដូចជា​ផ្លូវថ្នល់ នៅក្នុង​តំបន់​ជុំវិញ​<<​ភ្នំ​ត្នោត​-​ភ្នំ​ពក​>>​របស់​យើង​។ ហើយក៏​បាន​សំណូមពរ​ផងដែរ ដល់​ប្រជាពលរដ្ឋ ឲ្យចូល​រួមចំណែក​ក្នុង​ការ​ពន្លត់ភ្លើង​បើ​ពេល​ឃើញ​ភ្លើង​ឆេះ និង​កុំ​នាំគ្នា​ដុត​ព្រៃ ដែល​ធ្វើឲ្យ​ឆេះ​រាលដាល ធ្វើឲ្យ​សត្វ​ព្រៃ​របស់​យើង​គ្មាន​ជម្រក​។

​បន្ទាប់​លោក​អនុប្រធាន​មេភូមិ​ម្រេច ក៏បាន​លើកឡើង​ស្នើសុំ​ឈើ​ធ្វើ​ផ្ទះ សម្រាប់​គ្រួសារ​ថ្មី (​ដូច​ជា​ឈើ​ដួល​និង​ឈើ​ក្រាក់​ជាដើម​)​មិន​តែ​ប៉ុណ្ណឹង ក៏​មាន​ការប្ដេជ្ញា​ចិត្តរ​បស់​ប្រជាពលរដ្ឋ ផងដែរ​ថា មិន​ដុត​ភ្លើង​ព្រៃ មិន​បរបាញ់​សត្វព្រៃ និង​មិន​រុករាន​ដីព្រៃ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ទៀត​ឡើយ​។ ទន្ទឹម និង​នោះ​ផងដែរ ដី​ចាស់​ដែល​កសិករ​អាស្រ័យ​ផល​កន្លងមក​ក្នុង​តំបន់​ការពារ​     ហើយក៏​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ សូមឲ្យ​មាន​ការសម្របស​ម្រួ​ល ឲ្យបាន​ធ្វើ​បន្ត​ទៀត​ផង​។​

​ក្រោយ​ពី​ការជួបប្រជុំ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ចំណុច​ភូមិ​អោប​រួចមក ឯកឧត្តម​អភិបាលរង គណៈ​អភិបាលខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ និង​អនុ​ការិយាល័យ​ទទួលបន្ទុក​ដែន​ជម្រក​សត្វព្រៃ <<​ភ្នំ​ត្នោត​-​ភ្នំ​ពក​>> ក៏​បាន​ជួបប្រជុំ​សំណេះសំណាល និង​ពង្រឹង​វិន័យ​បន្ថែម​លើ​ការអនុវត្ត​ការងារ របស់​មន្ត្រី​ទាំងអស់ និង​សុំ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com