ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ការអភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​

ការអភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​

ខេត្ត​ព្រះវិហារ​៖​ បន្ទាប់​ពី​ទទួលបាន​ភារកិច្ច​ថ្មី​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក​មឿន សុ​ភេទ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដែល​មាន​ឯកឧត្តម សុខ សាន​តា​រ៉ា អភិបាលរង​ទទួលបន្ទុក ព្រម​ជាមួយ​លោក​អនុប្រធាន​មន្ទីរ​បាន​បន្ត​ចុះ​ប្រជុំ​ជាមួយ​មន្ត្រី​ដែន​ជ​ម្រន​សត្វព្រៃ និង​តំណាង​សហគមន៍​មូលដ្ឋាន​ដើម្បី​ស្វែងយល់​ពី​វឌ្ឍនៈភាព​ការងារ និង​ដាក់​ផែនការ​បន្ត​សំដៅ​ដល​ការការពារ​បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​។​  ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​ខេត្ត​កន្លង​មក​ធ្វើឲ្យ​ការងារ​អភិរក្ស​ទទួល​បានជោ​គ​ជ័យ​ដោយ​រក្សា​បាន​នូវ​ធនធាន​ធម្មជាតិ ជាក់ស្តែង​កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមការងារ​អ​ភ​រិក្ស​បាន​ប្រទះ​ឃើញ​ហ្វូង​សត្វ​ទន្សោង​មួយ​ហ្វូង កំពុង​នាំ​គ្នា​ដើររក​ចំណី យ៉ាង​សុខសាន្ត​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​។ ហ្វូង​សត្វ​ទន្សោង ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព មាន​ចំនួន​ជាង ១០ ក្បាល មាន​ទាំង​ញី ឈ្មោល និង​កូន​តូចៗ ទៀតផង​។​ទន្សោង​ជា​ប្រភេទ​ជីវៈចម្រុះ​កម្រ និង​ជា​ប្រភេទ ជិត​ផុត​ពូជ​លើ​ពិភពលោក ហើយ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម របស់​អង្គការ IUCN​។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បាន​ចាត់ទុកថា នេះ​ជា​លទ្ធផល ជោគជ័យ​មួយ ក្នុងការ​អភិរក្ស​សត្វ​ព្រៃ និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​

​ឯកឧត្តម​បាន​សំណូមពរ​ឱ្យ​អ្នក​ពាក់ព័ន្អ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ ចូលរួម​ប្រសើរ​ថែម​ទៀត ការពារ​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ កម្រ​លើ​ពិភពលោក​នេះ ឱ្យបាន​គង់វង្ស​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី និង​សម្រាប់​បម្រើ ដល់​គោលដៅ​លំហែ​បៃតង ដើម្បី​រួមចំណែក​ដល់​ការបង្កើន ជីវភាព​សហគមន៍​មូលដ្ឋាន​ផ្ទាល់​។​

​គួរបញ្ជាក់​ថា​ទន្សោង មាន​វត្តមាន​នៅ​តាម​តំបន់​ព្រៃ ក្នុង​ភូមិភាគ​ឦសាន និរតី និង ភាគ​ខាងជើង​ប្រទេស​កម្ពុជា ដោយ​រស់​នៅ​ជា​ហ្វូង អាច​លាយឡំ​ជាមួយ គោ​ព្រៃ ប្រើ​ស ខ្ទីង​ជាដើម ភាគច្រើន​នៅ​តំបន់​ព្រៃរបោះ មាន​អូរ ស្ទឹង ត្រពាំង ថ្លុក​ដែលមាន​ស្មៅ ស្បូវ ព្រេច ឬ​ស្សី ឈ្នះ រុក្ខជាតិ គម្ពោត​ព្រៃ ទឹក​ជប់ ដី​ច្រាប​ជាដើម​។​ទន្សោង​មាន​មាឌ រូបរាង និង​ក្រចកជើង​ចំ​ពាម ដូច​គោ​ស្រុក​ដែរ តែ​ខុស​ត្រង់ វា​អត់​មាន​បូក​លើ​ខ្នង និង​បួ​រក​ធ្លាក់​ចុះ​ក្រោម​ដូច​គោ​ស្រុក​ទេ ទន្សោង​មាន​សម្បុរ​ក្រហម​ត្នោត​ស្រាល និង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ត្នោត ឬ ក្រហម​ត្នោត​ចាស់ នៅពេល​វា​មាន​វ័យ​ចំណាស់​បន្តិច ហើយ​ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះក្រោម​មាន​ពណ៌​ស ដូច​ខ្ទីង និង​គោព្រៃ​ដែរ ប៉ុន្តែ​ខុស​គ្នា​ត្រង់​វា​មាន​ពណ៌​ស នៅ​ផ្នែក​ក្រោយ​ត្រង់​កំពែង​គូទ រីឯ​ស្នែង​វា​មាន​រាង​មូល​ជាង​ស្នែង​ខ្ទីង ពណ៌​លឿងចាស់​ភ្លឺរលោង ចាប់ពី​ពាក់កណ្តាល​ស្នែង​ចុះក្រោម និង​ចុង​ស្នែង​មាន​ពណ៌​ខ្មៅ​។ បន្ទាប់​ពី​ពពោះ​រយៈពេល ប្រមាណ​ជា ១០​ខែ ទន្សោង​អាច​បង្កើត​កូន​បាន​១-២​ក្បាល និង​អាច​ដោយ​ឈ្មោល​ម្ដងទៀត ក្រោយពី​កើត​កូន​បាន​២​ខែ​។​

​គួរបញ្ជាក់​ថា​យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៧៦​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក មាន​ផ្ទៃដី​ចំនួន ៥១ ៧៣០​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com