ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់
0

មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់

អាជ្ញាធរណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់ ដើម្បីកាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់

កំពង់ស្ពឺ៖អាជ្ញាធរខេត្តកំពង់ស្ពឺបានធ្វើការណែនាំទៅដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវចុះសិក្សាបន្ទាន់ ដើម្បីកាយបើកមុខទឹករំដោះវិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ចេញពីជំនន់ទឹកកខ្វក់គ្រាដែលរដូវវស្សាចូលមកដល់។
ការណែនាំនេះ ធ្វើឡើងក្រោយក្រុមការងារចំរុះថ្នាក់ខេត្តចុះពិនិត្យទីតាំងជាក់ស្តែងនិងរកដំណោះស្រាយក្នុងការបញ្ចៀសការលិចទឹកជាអចិន្ត្រៃយ៍ក្នុងបរិវេណ វិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។
លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានលើកឡើងថា ស្ទើរជារៀងរាល់ឆ្នាំវិទ្យាល័យ ហ៊ុន សែន អង្គមេត្រីតែងតែរងការជន់លិចនៅរដូវវស្សា តែមិនធ្ងន់ធ្ងរនោះទេ។
ជំនន់ទឹកភ្លៀងតែងតែបង្កការលិចលង់នៅផ្នែកខ្លះនៃវិទ្យាល័យ ពិសេសគឺផ្លូវចូលខាងមុខវិទ្យាល័យ ប៉ុន្តែមិនយូរប៉ុន្មានទឹកក៏បានហូរទៅវិញអស់មិនបង្កផលប៉ះពាល់ការសិក្សារបស់សិស្សនោះទេ។តែដោយឡែកទើបតែឆ្នាំនេះទេ ដែលទីធ្លាវិទ្យាល័យត្រូវបានទឹកស្អុយ កខ្វក់ចេញពីរោងចក្រហូរចូលបង្កការរំខានដល់ការសិក្សាដោយសារតែក្លិនស្អុយខ្លាំង។
លោក ជេត ដុំ បានបន្តថា ដោយកត្តាជីវភាពរីកចម្រើន ប្រជាពលរដ្ឋបានធ្វើការចាក់បំពេញដីរបស់ខ្លួនដោយបានលុបប្រព័ន្ធប្រឡាយជាមុខទឹក ធ្វើឱ្យទឹកមិនអាចហូរចេញបាន។មួយវិញទៀតដោយខេត្តមានការអភិវឌ្ឍន៍ខ្លាំងលើវិស័យរោងចក្រ សហគ្រាស ទីប្រជុំជនផ្សារនិងតម្រូវការខ្ពស់នូវកម្មករ កម្មារិនី ដែលធ្វើឱ្យការប្រើប្រាស់ទឹកនិងកាកសំណល់មានការកើនឡើងខ្ពស់កាកសំណល់ត្រូវបានបញ្ចេញមកទីសាធារណៈនិងហូរជ្រាបទៅផ្តុំនៅតំបន់ទំនាប និងស្របពេលដែលមុខទឹកត្រូវចាក់បិទផងនោះធ្វើសាលាដែលមានទីធ្លាទាបត្រូវទទួលរងការជន់លិចដោយទឹកកាកសំណល់ទាំងនោះ។
ដើម្បីដោះស្រាយនូវផលប៉ះពាល់ដែលបង្កឡើងដោយទឹកកខ្វក់ កាកសំណល់ចេញពីរោងចក្រ និងទីប្រជុំជនផ្សារ លោក ជេត ដុំ បានដាក់វិធានការបន្ទាន់ទៅដល់មន្ទីរជំនាញពាក់ពន្ធ័ទាំងអស់ត្រូវចុះសិក្សាដើម្បីកាយបើកមុខទឹកស្អុយនេះបង្ហូរឱ្យចូលទៅក្នុងស្ទឹងតូច។ហើយទន្ទឹមនោះមន្ទីរជំនាញ អាជ្ញាធរស្រុកទាំង២ត្រូវចុះពិនិត្យអាងប្រព្រឹត្តកម្មរបស់រោងចក្រនីមួយៗដែលពាក់ព័ន្ធនិងណែនាំឱ្យបញ្ឈប់ការបង្ហូរកាកសំណល់ប្រើប្រាស់ទាំងអស់មកទីសាធារណៈបន្តទៀត៕
ដោយ:ហេង រិន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com