កណ្តាល ៖ អ្នកបើកបរម៉ូតូនិងរថយន្តដែលរងរបួសធ្ងន់និងស្រាលត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈអ្នកជិះពីក្រោយស្លាប់នៅហ្នឹងកន្លែងបន្ទាប់ពីម៉ូតូនិងរថយន្តបុកគ្នាចំពីមុខពេញទំហឹង៖
គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ និងអ្នកបើកបរថយន្តរបួសស្រាល នេះ បានកើតឡើងកាលពីវេលាម៉ោង១៣ និង០៣នាទី រសៀលថ្ងៃទី១៣ មិថុនា ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ ១៩-២០ ស្ថិតក្នុងភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូ១ គ្រឿងPulsar ពណ៍ក្រហម លាយ ស អត់មានស្លាកលេខ បើកបរដោយឈ្មោះ រៀម សាល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បើកបរឌុប បុរសម្នាក់ ឈ្មោះ មាស ថន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥ ដ្ឋ ស្រុកកៀនស្វាយ បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិច ទៅ កើត ( ភ្នំពេញ-អ្នកលឿង)។ ពេលបើកមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2D.1206 បើកបរដោយឈ្មោះ ឯម ភារៈ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វា យរៀង ដែលមានទិសដៅបញ្ច្រាស់ទិសគ្នា លាន់ស្នូរដូចជារន្ទះបាញ់ ហើយប្លោងអ្នកទាំង២ ធ្លាក់មកវិញបណ្តាលឱ្យអ្នកដែលជិះពីក្រោយបោកក្បាលស្លាប់នៅហ្នឹងកន្លែង ចំណែកឯអ្នកបើកបររងរបួសធ្ងន់ ហើយអ្នកបើកររថយន្តក៏រងរបួសស្រាល ដែរ។
បន្ទាប់ពីកើតហេតុទាំងអ្នកបើកបររថយន្ត និងអ្នកបើកម៉ូតូ សុទ្ធតែរងរបួសដូចគ្នា ត្រូវបានបញ្ជូនទៅស ង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯអ្នកស្លាប់សមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្តនិងម៉ូតូ បន្ទាប់ពីធ្វើការវាស់វែង ក៏ត្រុវបាននាំយ កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់នៅពេលក្រោយ៕