ខេត្តឧត្តមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន ៥ នាក់ រថយន្តចំនួន១គ្រឿងដឹកនាំដោយ លោក អនុសេនីយ៍ត្រី រស់ វង្ស ជំនួយការកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយកម្លាំងចម្រុះរួមមានសាលាស្រុកអន្លង់វែងចំនួន២នាក់មន្ត្រីសុខាភិបាលចំនួន៣នាក់កម្លាំងប៉ូលិសស្រុកចំនួន៤នាក់ប្រជាការពារភូមិចំនួន៤នាក់។
ដឹកនាំកម្លាំងរួមដោយលោក ថន កុត អភិបាលរងស្រុកអន្លង់វែង ចុះស្រាវជ្រាវរកអ្នកដែលពាក់ពន្ធ័និងវិជ្ជមានកូវិដ១៩ ដែលមានឈ្មោះ សាន់ ស៊ុត ភេទ ប្រុស អាយុ ៥៣ ឆ្នាំរស់នៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
តាមរយការសាកសួរពីរនាក់ដែលវិជ្ជមានកូវិដ១៩បានបញ្ជាក់អោយដឹងថា គាត់មិនដែលធ្វើតំណើរទៅណាមកណានោះទេគឺសម្រាកព្យាបាលរោគទឹកនោមផ្អែមនៅតែផ្ទះ។
មកដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១គាត់បានមកជួសឈាមពិនិត្យមើលជម្ងឺនៅឃ្លីនិកឯកជនមានឈ្មោះ ខន សុផនស្ថិតនៅភូមិអូរជញ្ជៀន ឃុំ អន្លង់វែង ស្រុកអន្លង់វែង ពេលពិនិត្យជម្ងឺរួចមានសុខភាធម្មតាបានវិលត្រឡប់ទៅផ្ទះ។
នៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ១៣និង៤០នាទីគាត់បានមកពិនិត្យជម្ងឺម្តងទៀតនៅកន្លែងដ៏ដែលពេលនោះគាត់មានអាការ:ធ្ងន់ធ្ងូរ ក្រុមគ្រូទេព្យនៅគ្លីនិកឯកជនបានបញ្ជូនអ្នកជំងឺទៅកាន់មន្ទីទេព្យបង្កែកស្រុកអន្លង់វែងខេត្តឧត្តមានជ័យ
ក្រោយពីរតាមដានជម្ងឺរបស់គាត់រួចនៅវេលាម៉ោង២០និង៤០នាទីក្រុមគ្រូទេព្យបានធ្វើតេស្តឃើញវិជ្ជមានកូវិដ១៩។
ហើយក៏បានតាមដានស្រាវជ្រាវអ្នកដែលប៉ះពាល់នៅផ្ទះជាមួយអ្នកដែលមានវិជ្ជមានកូវិដ១៩មានចំនួន១០នាក់នៅក្នុងទីតាំងគ្លីនិកឯកជនរួមមាន
ទី១/ ឈ្មោះ ខន សុផល ភេទ ប្រុស អាយុ ៣១ឆ្នាំជាគ្រូពេទ្យ រស់នៅភូមិអូរជញ្ជូន ឃុំអន្លង់វែងស្រុកអន្លង់វែង
ទី២/ឈ្មោះ តាំ កញ្ញា ភេទ ស្រី អាយុ ២៥ឆ្នាំត្រូវជាប្រពន្ធ
ទី៣/ ឈ្មោះ ផេង តាំ វិសាល ភេទ ប្រុស អាយុ ៣ឆ្នាំត្រូវជាកូន
ទី៤/ឈ្មោះ វើយ វឍ្ឍនា ភេទ ប្រុស អាយុ ២១ឆ្នាំត្រូវជាប្អូន
ទី៥/ឈ្មោះ អន ស៊ីពេជ្រ ភេទ ប្រុស អាយុ ១៥ឆ្នាំត្រូវជាប្អូន
ទី៦/ឈ្មោះ អុីម សុខឡេង ភេទ ស្រី អាយុ ២៦ឆ្នាំត្រូវជាប្អូន
ទី៧/ឈ្មោះ ឡុង សុលីន ភេទ ស្រី អាយុ ២៦ឆ្នាំត្រូវជាប្អូន អ្នកទាំង៧នាក់រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែងស្រុកអន្លង់វែង
ទី៨/ ឈ្មោះ តាន់ ភឿក ភេទ ប្រុស អាយុ ៤០ឆ្នាំអ្នកជម្ងឺរស់នៅភូមិលំទង ឃុំទង ស្រុកអន្លង់វែង
ទី៩/ឈ្មោះ នួន សន ភេទ ស្រី អាយុ ៤៨ឆ្នាំ អ្នកមើលថែនាក់ជម្ងឺរស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង
ទី១០/ឈ្មោះ នួន ឈួន ភេទ ប្រុស អាយុ ៧៨ឆ្នាំអ្នកជម្ងឺរស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែង៊
ក្រោយពីរធ្វើការស្រាវជ្រាវរួចមកក្រុមការងារសម្រេចបិទទីតាំងគ្លីនិកឯកជនព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់អោយធ្វើចិត្តាឡីស័ក១៤ថ្ងៃនៅកន្លែងទីតាំងដែលបានបិទ៕
ដោយ សាន់ឆដា