ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយសាតែរូបគាត់បានចូលទៅជួយសង្គ្រោះកូនស្រីរបស់គាត់ត្រូវបានខ្សែភ្លើងឆក់នៅពេលដែលរូបនាងបានចុះទៅប្រមូលខោអាវនឹងស្រោមពូកនោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង៣៥ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ៨០ ក្នុងសង្កាត់ព្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សពជនរងគ្រោះ មានឈ្មោះ ជុំស៊ន ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បុន្នស្នាក់នៅបន្ទប់ជួល តាមបណ្ដោយផ្លូវលេខ៨០ ក្នុងសង្កាត់ព្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មានស្រុកកំណើតរស់នៅក្នុង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចំណែកកូនស្រីដែលត្រូវបានខ្សែភ្លើងឆក់កាលពីដំបូងនោះមានឈ្មោះ ស៊នស្រីលិន ភេទស្រី អាយុ១៣ឆ្នាំ សព្វថ្ងៃស់នៅក្នុងបន្ទុកជាឪពុកម្ដាយ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់បានចុះទៅខាងក្រោមដើម្បីរកមូលខោអាវនិងស្រោមពូករួមជាមួយនឹងស្រោមខ្នើយ ដែលបានដាក់ហាលនៅលើដំបូលស័ង្គសីជាប់ជាមួយនឹងបង្គោលភ្លើងនោះ ទើបបណ្ដាលឲ្យខ្សែភ្លើងឆក់មកលើកូនស្រីរបស់គាត់ ភ្លាមៗនោះរូបគាត់ក៏បានស្ទុះទៅជួយកូនដោយមិនបានប្រុងប្រយ័ត្នទើបចរន្តភ្លើងឆ្លងមកឆក់ដល់រូបគាត់តែម្ដង ហើយក៏បានបញ្ជូនយកមកសង្គ្រោះ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេករូបគាត់ក៏បានស្លាប់បាត់បង់ជីវិតក្រោយពេលដឹកជិតទៅដល់មន្ទីរពេទ្យ។
ចំណែកកូនស្រីរបស់គាត់វិញត្រូវបានរស់រានមានជីវិតដោយសារតែជួយសង្គ្រោះបានទាន់ពេលវេលា ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់នឹងទាក់ទងទៅជំនាញផ្នែកកោសល្យវិច័យអូយចុះមកត្រួតពិនិត្យមើលថាពិតជាស្លាប់ដោយសារតែខ្សែភ្លើងឆក់ពិតប្រាកដមែនទើបសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕