បាត់ដំបង៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នៅចំណុចមុខសាលាខេត្តបាត់ដំបង ជិតស្ពាន13មករា លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចាត់តាំងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ការពារ រៀបចំសណ្តាប់ធ្នាប់ ជូន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ផេង សិទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា ស្ថាបនា ច្រាំងស្ទឹងសង្កែ ដើម្បីការពារការបាក់ស្រុត និងរក្សានូវសោភ័ណភាពទីក្រុងបាត់ដំបង ។
ដោយ មាសណែត