ពោធិ៍សាត់ះ ៖ សមត្ថកិច្ចប្រមូលបានត្រឹមតែវត្ថុតាងឯអ្នកប្រព្រឹត្តរត់គេចខ្លួនបាត់អស់ក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅវេលាម៉ោង 1រសៀលថ្ងៃទី 15 ខែមិថុនាឆ្នាំ 2021ត្រង់ចំណុចចំការក្នុងភូមិស្វាយចាន់ឃុំស្វាយលួងស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងប្រាប់ឲ្យដឹងថាបន្ទាប់ពីទទួលសេចក្តីរាយការណ៍ថានៅទីតាំងខាងលើជនសង្ស័យកំពុងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងជល់មាន់លោកបានរៀបចំកម្លាំងចុះដល់ទីតាំងតែក្រុមជនសង្ស័យហាក់ដឹងខ្លួនមុនរត់គេចខ្លួនអស់តែម្ដង។ទុកនូវវត្ថុតាងមួយចំនួនរួមមានម៉ូតូមួយគ្រឿងមាន់មួយក្បាលបានយកមករក្សាទុកនៅអធិការដ្ឋាន។
ដោយឡែក វត្ថុតាងមួយចំនួនទៀតសមត្ថកិច្ចប្រមូលដុតកម្ទេចចោលនៅនឹងកន្លែង៕(សារិទ្ធ)