រថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសអាយុ៨០ឆ្នាំម្នាក់ជាអ្នកបើកម៉ូ តូរបួសធ្ងន់ធ្ងរបាក់ជើងម្ខាង
កំពង់ឆ្នាំង បុរសអាយុ 80 ឆ្នាំម្នាក់បានធ្ងន់ធ្ងរបាក់ជើងម្ខាងខណៈដែលគាត់កំពុងជិះម៉ូតូត្រូវរថយន្ត 1 គ្រឿងបុកចំពីក្រោយហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកជាបី លើផ្លូវគ្រួសក្រហម ក្នុងភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក HYUNDAILIBERO ពណ៌ខៀវ
ចាស់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A – 9027 អ្នកបើកបរឈ្មោះ
ភោគ វីន ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិពេជ្របាន ឃុំលាជ ស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍
សាត់ (ត្រូវឃាត់ខ្លួន) បើកបរពីត្បូងទៅទិសខាងជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូពីក្រោយ ម៉ាកហុងដាគុបចង្គៀងមូល ពណ៍ ខៀវពាក់ផ្លាកលេខ ក -19.40 ក ឆ1 អ្នកបើកបរឈ្មោះ កឹម ឈឹង ភេទ ប្រុស អាយុ ៨០ឆ្នាំ រស់នៅភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រ ឡាច ខេត្តកំពង់ឆ្នាំង ដែលបើកបរពីត្បូងទៅទិសជើងក្នុងដំណើរស្រប
ទិសគ្នា ។
ក្នុងករណីគ្រោះថ្នាក់ខាងលើនេះបណ្ដាលអោយ លោកតាអាយុ៨០
ឆ្នាំជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដោយត្រូវក្រុមគ្រូពេទ្យជើងម្ខាងផងដែរដើម្បីសង្គ្រោះជីវិត ។គ្រោះថ្នាក់ចរា
ចរណ៍ខាងលើនេះបណ្ដាលឱ្យខូចម៉ូតូមួយគ្រឿងធ្ងន់ និងរថយន្តមួយគ្រឿង ស្រាល។
ចំណែក វត្ថុតាង និង អ្នកបើកបររថយន្តបានឃាត់ទុកបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់ ត្រឡាច កសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
កំពង់ឆ្នាំងថ្ងៃទី ២៧ ០៦ ២០២១