ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២២ខែគុម្ភឆ្នាំ២០២០ ពលរដ្ឋម្នាក់ឈ្មោះ អឿ សូវៀត ភេទ ប្រុសអាយុ៣៦ឆ្នាំរស់នៅសង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ សូមអំពាវនាវដល់ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយមើលទង្វើនិងសកម្មលោកអនុសេនីយ៍ឯក ប៉ែន សុភា មន្ដ្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ផង។
យកដីចំណីផ្លូវរបស់រដ្ឋ នៅជាប់ព្រំដែនកម្ពុជាថៃ ជួលមួយតូប៣៨០០០បាត(បីម៉ឺនប្រាំបីពាន់បាត)ហើយដើបង្ករការអុកឡុករហូត ទោះជាមានកិច្ចសន្យាព្រមព្រាងគ្នា ជួលដីដល់ប៉ុស្ដិ៍រដ្ឋបាលនគរបាលអូរស្មាច់រួចរាល់ក៍ដោយ ពេលពលរដ្ឋថតបង្ហោះ សកម្មភាពរបស់ខ្លួនដើអុកឡុក បែជាប្ដឹងពលរដ្ឋទៅតុលាការពីបទបរិហាកេរ្ដិ៍ ទៅវិញ នេះរឺចរិកមន្ដ្រីបម្រើរាស្ដ្រ។
ពលរដ្ឋបានអោយដឹងថា សកម្មភាពលោកប៉ែន សុភា មិនមែនមកបម្រើរាស្ដ្រទេ គឺមកជញ្ជក់ឈាម ជិះជាន់ គៀបសង្កត់ធ្វើបាបរាស្ដ្រគ្រប់រូបភាព និងដើម្បីរកប្រយោជន៍ខ្លួនតែប៉ុណ្ណោះ ។
ពលរដ្ឋចង់សួរថាតើហេតុអ្វី?លោកអនុសេនីយ៍ឯកប៉ែន សុភា មានសិទ្ធិយកដីសាធារណ:របស់រដ្ឋទៅជួលអោយពលរដ្ឋលក់ដូរ ក្នុងមួយកន្លែង៣៨០០០បាត(បីម៉ឺនប្រាំបីពាន់បាត)ក្នុងមួយ ខែបាននិងប្រម៉ូលប្រាក់រាប់ពាន់ដុល្លា ក្នុងមួយខែៗ។ រីឯពលរដ្ឋដាក់លក់តាមចិញ្ចើមផ្លូវមួយកញ្ច្រែងទៅទាត់ទៅដេញដូចសត្វធាតុទៅវិញ?។
នេះហើយដោយមានការឃុបឃិតគ្នាជាប្រពន្ធជាមួយនិងមេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ទើបមកកាន់តំណែងថ្មី ប្រើអំណាចធ្វើ សកម្មភាពជិះជាន់គៀបសង្កត់ធ្វើបាបពលរដ្ឋអត់ឈប់ឈ។
បើលោកនាយឧត្ដមសេនីយ៍គៀតចន្ទ័ ឋារិទ្ធ នៅតែប្រងើយកន្តើយទៀតពលរដ្ឋនិងរងគ្រោះជាបន្ដរបន្ទាប់ហើយ ។
ជុំវិញករណីខាងលើក្រុមការងារយើងមិនទាន់ស្វែងរកសុំការបំភ្លឺបកស្រាយបបានទេនៅពេលនេះ៕
ដោយៈគ្រូពេជ្រស្តេចថ្នាំ