គម្រោងសាងសង់ផ្លូវជាតិលេខ៥ខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យប្រវែង៨៤.៧៤គីឡូម៉ែត្រសម្រេចបានស្ទើតែ១០០%ហើយ
បន្ទាយមានជ័យ៖គម្រោងសាងសង់ផ្លូវជាតិលេខ៥ខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យប្រវែង៨៤.៧៤គីឡូម៉ែត្រសម្រេចបានស្ទើតែ១០០%ហើយរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនដឹកនាំប្រតិភូចុះពិនិត្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវវាងក្រុងសិរីសោភ័ណ។
ក្នុងឱកាសឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ចូន ដែលដឹកនាំប្រតិភូក្រសួងចុះពិនិត្យគុណភាពផ្លូវវាងក្រុងសិរីសោភ័ណស្ថិតក្នុងគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យ ដែលមានការដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្តាលទ្រូងផ្លូវនិងដើមក្ងោកដ៍ស្រស់បំព្រងអមសងខាងផ្លូវជួយអោយអ្នកដំណើរទទួលបានអារម្មន៍ស្រស់ស្រាយ។
ឯកឧត្តម ស៊ុល ចាន់ថុល បានបញ្ជាក់ថា៖បេសកម្មដែលដឹកនាំប្រតិភូក្រសួងនិងក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាពផ្លូវវាងក្រុងសិរីសោភ័ណ ត្រង់បង្គោលគីឡូម៉ែត្រថ្មី៨៤សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងគម្រោងសាងសង់ធ្វើអោយប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យ។
ឯកឧត្តម បានបញ្ជាក់ថា៖គម្រោងសាងសង់កមណាត់ផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យប្រវែង៨៤.៧៤គីឡូម៉ែត្រ គឹតរហូតដល់ពេលនេះវឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរតែ១០០%ហើយ។កំណាត់ផ្លូវនេះត្រូវបានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្តាលទ្រូងផ្លូវដាំដើមក្ងោកដ៍ស្រស់បំព្រងអមសងខាងផ្លូវដែលអាចជួយអោយអ្នកដំណើរក៍ដូចជាបើកបរតាមបណ្តោយផ្លូវនេះទទួលបាននូវអារម្មរណ៍ស្រាស់ស្រាយ។
ឯកឧត្តម ស៊ុន ចាប់ថុល បានបញ្ជាក់ថា៖សង្ក្រាមផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសក្នុងរបបប្រល័យពូជន៍សាសន៍ប៉ុលពតខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ គឺជាសមភូមិក្តៅរវាងទ័ពរដ្ឋាភិបាលនិងទ័ពព្រៃ ដោយសាតែការដាក់ចេញនូវគោលនយោបាយឈ្នៈ ឈ្នៈ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើអោយក្រុមខ្មែរក្រហមព្រមធ្វើសមាហរណកម្មមករួចរស់ជាមួយរាជរដ្ឋាភិបាលដើម្បីបញ្ចប់សង្គ្រាមបានក្លាយជាតំបន់សេដ្ឋកិច្ចនិងអភិវឌ្ឍន៍និងមានសុខសន្តិភាពមានការរីកចម្រើន៕
0
គម្រោងសាងសង់ផ្លូវជាតិលេខ៥ខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យប្រវែង៨៤.៧៤គីឡូម៉ែត្រសម្រេចបានស្ទើតែ១០០%ហើយ

Filed in: សន្តិសុខ សង្គម