បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅម្ខាងដោយសារជិះម៉តូបុករទេះក្របីនៅពេលយប់ក្នុងស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង: បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់ភ្លៅម្ខាង ដោយសារជិះម៉ូតូលឿនពេកបុករទះក្របីនៅ ពេលយប់ ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២១ នៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ។
សមត្ថកិច្ចនគបាលស្រុកកំពង់លែងបានអោយដឹងថា បុរសជាជនរង គ្រោះមានឈ្មោះ ខុម សារ៉ា អាយុ២៥ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានជិះម៉ូតូម៉ាកWAVEពណ៌ខ្មៅគ្មានស្លាកលេខ បើកបរពីជើងទៅត្បងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៍បានរេចង្កូតជ្រុលទៅបុករទេះក្របីពីក្រោយដែលកំពុងតែបរម្ចាស់រទេះក្របី ឈ្មោះ សង់ ធន ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ក្នុងទិសដៅស្របទិសគ្នាធ្វើអោយក្របីផ្អើលបោលចេញពីរទេះ ចំណែកបុរសបើកម៉ូតូបានបុកជាមួយទូករទះរងរបួសបាក់ភ្លៅម្ខាងធ្ងន់ធ្ងរ ។ ចំណែកម៉ូតូនិងរទេះក្របីខូចខាតធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅមន្ទីពេ ទ្យដើម្បីសង្គ្រោះជីវិត ។
ដោយឡែក វត្ថុតាងម៉ូតីនិងរទេះ ក្របីត្រូវបានសមត្ថកិច្ចននាំយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកំពង់លែងដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕
កំពង់ឆ្នាំងថ្ងៃទី ២៩ ០៦ ២០២១