ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

បើកម៉ូតូលឿនពេលយប់មើលមិនឃើញបុករថយន្តចតចោល ស្លាប់២នាក់របួសធ្ងន់ម្នាក់

បើកម៉ូតូលឿនពេលយប់មើលមិនឃើញបុករថយន្តចតចោល ស្លាប់២នាក់របួសធ្ងន់ម្នាក់

បើកម៉ូតូលឿនពេលយប់មើលមិនឃើញបុករថយន្តចតចោល
ស្លាប់២នាក់របួសធ្ងន់ម្នាក់
កណ្តាល៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងចំណែកម្នាក់ទៀតស្លាប់ពេលប ញ្ជូនទៅដល់មន្ទីរពេទ្យហើយម្នាក់ទៀតរបួសធ្ងន់ក្រោយជិះម៉ូតូបុករថយន្តកុងទីន័រចតចោលលើចិញ្ចើមផ្លូវ៖
លោកវរៈសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង២៥នាទីយប់ ថ្ងៃទី០២ កក្ត ដា ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ១៨-១៩ ស្ថិតក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះទាំង៣នាក់ រួមមាន ទី១ ឈ្មោះ គល់ សី
ហាមុន្នី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ជាអ្នកបើកបរម៉ូតូ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ទី២ ឈ្មោះ ឃុន សូវិចារ ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងទី២ ឈ្មោះ ឡុង គឹមលាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដូន ស ឃុំគគីរ ស្រុកកៀនស្វាយ រងរបួសធ្ងន់។
លោកអធិការបានបន្ថែមថា នៅវេលាកើតហេតុខាងលើ ឈ្មោះ គល់ សីហាមុន្នី បានជិះម៉ូតូ១គ្រឿង ម៉ាក ហុងដា Beat ពណ៌ ស ពាក់ស្លាកលេខ កណ្តាល 1A.1684 ឌុបមិត្តភក្រ្ត័ ២ នាក់ខាងលើ តាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិច ទៅ កើត ( ភ្នំពេញ-អ្នកលឿង )។ ពេលបើកមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ រថយន្តសណ្តោងរ៉ឺម៉ក ម៉ាក នីសាន់ ពណ៌ទឹ កប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A.8629 មួយគ្រឿង ដែលចតឈប់ចោលនៅជញ្ជើមផ្លូវ ដោ
យគ្មានដាក់ភ្លើងឬស្លាកសញ្ញាសម្គាល់ ពេញទំហឹង។ បណ្តាលឱ្យអ្នកបើកបរម៉ូតូ ស្លាប់នៅហ្នឹ
ងកន្លែងចំណែក អ្នកជិះខាងក្រោយ២នាក់រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ ប៉ុ
ន្តែ ដោយរបួសធ្ងន់ពេក ម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយក្រោយកើតហេតុ អ្នកបើកបររថយន្តក៏បានរត់គេចបាត់។ បន្ទាប់ពីធ្វើការវាស់វែង ជំនាញក៏បាននាំយកវត្ថុតាង រថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ ដោយឡែកសពជនរងគ្រោះ ក៏បានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com