អាជ្ញាធរខេត្តកោះកុងបានរៀបចំមណ្ឌលចំនួន ៣ ទីតាំងទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទធ្ងន់និងស្រាល
កោះកុង÷នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារ ជាតិ នឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខា ធិការក្រសួងការពារជាតិ អមដំណើរដោយលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នឹងអភិបាលរង ខេត្ត លោក ទៅ មឹង ប្រធានមន្ទីរសុខា ភិបាលខេត្ត លោក ហៃ ឡៃសុន ប្រធាន មន្ទីរពេទ្យបង្អែកខេត្តកោះ កុង លោកអភិបាលក្រុង.ស្រុក នឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កសាលាខេត្តចាស់ ដើម្បីត្រៀមរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន ៣ទីតាំង ផ្សេងគ្នាសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ។
បន្ទាប់ពីចុះពិនិត្យមណ្ឌលសាលាខេត្តចាស់រួច ឯកឧត្តមនិងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ជួស ជុលទីលានផ្នូរយុទ្ធជន ក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ បន្ទាប់មកអញ្ជើញចុះពិនិត្យមណ្ឌលចំនួន ពីរទីតាំងទៀត ដែលបានរៀបចំរួចរាល់ សម្រាប់ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ផងដែរ ។
សូមបញ្ជាក់ថា ទីតាំងមណ្ឌលដែលរៀបចំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ មាន÷
១- មណ្ឌលសាលាខេត្តចាស់ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរ ភូមិន្ទ ដោយរៀបចំបំពាក់គ្រឿងបរិក្ខាពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ- ១៩ ប្រភេទធ្ងន់ ។
និងទីតាំងចំនួន២ផ្សេងទៀត ដែលបានរៀបចំរួចរាល់ :
១-ទីតាំងហាងតារី តុការ ស្ថិតនៅភូមិ ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ
ទី២-ទីតាំងស៊ូននឹង ស្ថិតក្នុងភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះ កុង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទស្រាល ៕
សំបូរ