វត្តដែលបានទទួលបានទេយ្យវត្ថុ និងថវិកា ចាំព្រះវស្សា ពីរដ្ឋបាលខេត្តកំពង់ស្ពឺមានចំនួន ២៤វត្ត
ខេត្តកំពង់ស្ពឺ÷ ការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ គឺជាការងារយើងទាំងអស់គ្នា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បែបនេះ នៅគ្រាដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា នៅទូទាំងស្រុកភ្នំស្រួច និងស្រុកបសេដ្ឋនាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ខណៈដែលឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង និងឯកឧត្តម សៀង ទូច ជាសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទចុះយកទេយ្យវត្ថុ និងថវិកា ចូលរួមចំណែកមួយចំនួនប្រគេនដល់វត្តនានាដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តមានប្រសាសន៍ទៀតថា÷ សូមឲ្យពុក ម៉ែ មីង បង ប្អូន កូនក្មួយទាំងអស់ ជាពិសេសព្រះសង្ឃ ត្រូវរួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវអនុសាសន៍ដ៏ថ្លៃថ្លា ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជាផុតពីជំងឺកូវីដ-១៩បាន។
ជាមួយគ្នាផងដែរ ក្រុមការងារទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសង្គម និងគម្លាតបុគ្គលគ្រប់ពេលវេលា។
បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់អស់កាលត្រីមាស ក្នុងស្រុក ភ្នំស្រួច និងស្រុកបសេដ្ឋ នូវទេយ្យវត្តុ ដែលត្រូវប្រគេនព្រះសង្ឃ សម្រាប់វត្តនីមួយៗ នាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា ១គូ -អង្គរ ៥០ គក -មី២ កេសធំ -ត្រីខ២យួរ -ទឹកសុទ្ធ ២ កេស -ភេសជ្ជៈ ២កេស -ទឹកត្រី ២យួរ -ទឹកស៊ីអ៊ីវ ២យួរ -គ្រឿងទេសច្រើនមុខផ្សេងទៀត រួមទាំងបច្ច័យកសាង និងប្រគេនព្រះសង្ឃផងដែរ ៕