លោក ទូ សាវុធ ដឹកនាំអង្គភាពពាក់ព័ន្ធចូលរួមស្ដាប់បទបង្ហាញស្ដីពីការស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះ ពាល់តាមរយៈវីដេអូពីចម្ងាយ
ខេត្តកោះកុង÷នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំអង្គភាពពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធទាំងបី ចូលរួមស្តាប់បទបង្ហាញតាមរយៈវីដេអូពីចម្ងាយ ស្តីពីការស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩(តាមរយ:កម្មវិធី ZOOM) ដើម្បីពង្រឹងការងារស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងការគ្រប់ គ្រងអ្នកប៉ះពាល់ជាមួយអ្នកមានវិជ្ជមាន ឱ្យមានប្រសិទ្ធភាពខ្ពស់ឈានទៅទប់ ស្កាត់ការចម្លងរាលដាលជំងឺកូវីដ-១៩
ក្នុងការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ ។
ចំណុចសំខាន់ក្នុងបទបង្ហាញទៅនឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ទៅនឹងការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺ- ១៩ មាន៨ ចំណុចរួម មាន÷
១-អ្វីទៅជាការស្រាវជ្រាវនិងជ្រកអ្នកពាក់ប៉ះពាល់
២-សារៈសំខាន់នៃការស្រាវជ្រាវនិងស្វែងរកអ្នកប៉ះពាល់
៣-វិធីសាស្រ្តស្រាវជ្រាវនិងស្វែងរកប៉ះពាល់
៤-បុគ្គលសង្ស័យជាអ្នកប៉ះពាល់
៥-ការរៀបចំក្រុមការងារ
៦-រចនាសម្មីក្រុមសម្ភាសន៍
៧-សំណូមពរ
៨-សំណួរ
ការចូលរួមស្ដាប់បទបង្ហាញតាមរយៈវីដេអូ ពីចម្ងាយ ស្តីពីការស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ដើម្បីពង្រីកការងារស្រាវជ្រាវរកបុគ្គលផ្ទុកមេ រោគកូវីដ-១៩ និងការគ្រប់គ្រងអ្នកប៉ះពាល់ឱ្យមានប្រ សិទ្ធភាពខ្ពស់ ក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ក្នុងសហគមន៍ឲ្យមានកម្រិតអតិបរមា ៕