លោក ទុំ នី ប្រធានការិយាល័យភូមិបាលស្រុកថ្មបាំង ត្រូវបានប្រកាសតែងតាំងចូលកាន់តំ ណែងជាអភិបាលរង នៃគណ: អភិបាលស្រុកថ្មបាំង
កោះកុង÷ នៅថ្ងៃចន្ទ ២រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាល ស្រុកថ្មបាំង ។
មានប្រសាសន៍ក្នុងពិធីតែងតាំងនាឱកាសនោះលោក ជំទាវអភិបាលខេត្ត បានលើកឡើងថា ការតែងតាំងមន្ត្រីរាជការនាពេល នេះ គឺជាការបំពេញបន្ថែមនូវថ្នាក់ដឹកនាំស្រុក ដែលមិន ទាន់សមស្របទៅនឹងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកថ្មបាំង ការតែងតាំងលោក ទុំ នី ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែពិសេស ថ្នាក់លេខ៦ ឱ្យកាន់តំណែងជាអភិបាល រង នៃគណៈអភិបាលស្រុកថ្មបាំង ។
ហើយខ្ញុំសង្ឃឹមថាលោកពិតជាពាំនាំបទពិសោធន៍ និងសមត្ថ ភាពដែលបានអនុវត្តកន្លងមក ដើម្បីជួយជ្រោមជ្រែង អនុវត្តតាមតួនាទី និងភារកិច្ច ដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជ ការស៊ីវិល ក្នុងការ បម្រើផលប្រ យោជន៍ របស់ប្រជាពល រដ្ឋ នៅក្នុងមូល ដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត ៕