លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំក្រុមការងារ បន្តចុះរៀបចំសម្អាតលានដំឡូងបន្ថែម ដើម្បីត្រៀមធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់
ខេត្តឧត្តរមានជ័យ: នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលឧត្ដរមានជ័យ បានដឹកនាំ ក្រុមការងារ ចុះរៀបចំ-សម្អាត លានដំឡូងចំនួន១កន្លែង បន្ថែមទៀត ស្ថិតនៅភូមិអូរតាម៉េង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីត្រៀមធ្វើជាមណ្ឌលចិត្តាឡីស័ក សម្រាប់ទទួលពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ។
សូមបញ្ជាក់ថា៖ មកដល់ថ្ងៃនេះនៅក្នុងខេត្តឧត្ដរមានជ័យ មានមណ្ឌលចត្តាឡីស័កសរុបចំនួន ២១ មណ្ឌល និងមណ្ឌលព្យាបាលសរុប ចំនួន ០៩មណ្ឌល អ្នកស្នាក់នៅបច្ចុប្បន្នសរុបចំនួន ៣៦៥៨នាក់ ស្រីចំនួន១៣៨៦នាក់៕
ដោយ:ចៅឡេវ