ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

ទើប​ចេញពី​ពន្ធនាគារ​សោះ​មិន​រាងចាល​មក​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ប្រើ​អាវុធ​ចាក់​ជនរងគ្រោះ​យក​ទ្រព្យសម្បត្តិ​នៅ​ក្រុង​បាត់ដំបង​

ទើប​ចេញពី​ពន្ធនាគារ​សោះ​មិន​រាងចាល​មក​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ប្រើ​អាវុធ​ចាក់​ជនរងគ្រោះ​យក​ទ្រព្យសម្បត្តិ​នៅ​ក្រុង​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ អាទិត្យ ១​កេ​ី​ត ខែ​ផល្គុន ឆ្នាំកុរ​ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ កុម្ភៈ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ក្រោយ​ពេល​ដែល​ជនសង្ស័យ​រូបនេះ​ធ្វើ​សកម្មភាព​ចាក់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ យ៉ាន់ គឹ​មយៀត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ​មាន​ទីលំនៅ​ក្រុម​ទី​១៤​ភូមិ​អូរ​តា​គាំ​១​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ដើម្បី (​ប្លន់​យក​ទ្រព្យសម្បត្តិ​) របស់​ជនរងគ្រោះ​ស្ថិត​ក្នុង​លំនៅដ្ឋាន​ខាងលើ ។

​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី​បានបញ្ជាក់​មុននេះ​ថា កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ​២០២០​វេលា​ម៉ោង​៦​និង​០០​នាទី ជនសង្ស័យ​រូបនេះ​បាន​ចូលធ្វើ​សកម្មភាព​ក្នុង​លំនៅដ្ឋាន​របស់​ជនរងគ្រោះ​ខាងលើ ដោយ​មាន​កាំបិត​ជា​មធ្យោបាយ​ក្នុង​ការប្រព្រឹត្តិ តែ​ក្នុង​ខណ​:​ចូល​ទៅ​ដល់​បាន​ពើបប្រទះ​ជាមួយ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ហើយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាក់​ដោយ​កាំបិត​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ជា​ទម្ងន់​មុនពេល​ដែល​ជនសង្ស័យ​ប្រមូលយក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ហេ​ី​យ​គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។

​ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់​រហូត​ឈាន​ទៅ​កំណត់​បាន​នូវ​មុខសញ្ញា​សង្ស័យ​រួច​បាន​ធ្វើ​ការឃាត់ខ្លួន​នា​វេលា​ម៉ោង​១៥​និង​២៥​នាទី​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​។

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ប្រាប់​មុន​នេះ​ថា​ជនសង្ស័យ​ឈ្មោះ រឿន វិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់​នៅ​មិន​ប្រាកដ តែ​ជា​មុខសញ្ញា​ដែល​ទើប​ចេញពី​ពន្ធនាគារ​ក្នុង​មួយរយ​:​ពេល​ខ្លី​នេះ ។

​លោក​អធិការ​បាន​បញ្ជាក់បន្ថែម​ទៀតថា ជនរងគ្រោះ​ត្រូវបាន​អ្នកជិតខាង​និង​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដោយសារ​រងរបួស​ធ្ងន់ រហូតមកដល់​ពេល​ព្រលប់​នេះ​មិន​ទាន់​អាច​និយាយ​បាន​នៅឡេ​ី​យ​ទេ​លោក​ថា​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​នគរបាល​ដកហូត​បាន​សម្ភារ​:​ជា​ភស្តុតាង​មួយចំនួន​រួមមាន​៖
-​កង់​ពណ៌​ទឹកប្រាក​ចំនួន​០១​គ្រឿង​(​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)
-​កូនកាំបិត​ចិត​បន្តែ​ចំនួន​០២(​សម្ភារ​:​ធ្វើ​សកម្មភាព​)
-​មួកកន្តឹប​ពណ៏​ក្រហម​ចំនួន​០១
-​កាបូប​ពណ៌​ទឹកប្រាក់​ចំនួន​០២(​ជា​របស់​ជនរងគ្រោះ​)
-​ខោ​ខូវប៊យ​ជើង​ខ្លី​ចំនួន​០១
-​អាវ​រងារ​ពណ៌​ឈាមជ្រូក​ចំនួន​០១

​លោក​អធិការ​បញ្ជាក់​ប្រាប់ថា តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​(​ចាក់​ដោយ​កាំបិត​)​ទៅលើ​ជនរងគ្រោះ​ខាងលើ​ដើម្បី​យក​ទ្រព្យសម្បត្តិ​ពិត​ប្រា​ដក​មែន ។

​ដោយសារ​ជនរងគ្រោះ​មិនទាន់​អាច​បំភ្លឺ​បាន​ដូច្នេះ​សម្ភារ​:​បាត់បង់​ពិតប្រាកដ​សមត្ថកិច្ច​នគ​របាល​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។

​ជនសង្ស័យ​កំពុង​ធ្វើ​ការស្រាវជ្រាវ និង​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​ផ្លូច្បាប់ ៕
​ដោយ ៖ មាស​ណែ​ត​

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com