ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំបានរិះគន់ចំៗទៅលើនាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង និងនាយរងសង្កាត់

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំបានរិះគន់ចំៗទៅលើនាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង    និងនាយរងសង្កាត់

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំបានរិះគន់ចំៗទៅលើនាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង និងនាយរងសង្កាត់

កំពង់ធំ.ថ្ងៃទី.11ខែតុលា.ឆ្នាំ2021.

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា លោកយ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលឃុំផាត់ សណ្តាយ ជាមន្ត្រីដែលកំពូលល្បិចចាក់គ្រឹះដុះស្លែ មិនដែលឃើញបង្ក្រាបបទល្មើសនេសាទនៅលើដែនដីរបស់ខ្លួននោះទេគិតតែប្រមូលផលប្រយោជន៍រួចរត់ឡើងមកផ្ទះ ចង់បទល្មើសនេសាទកើតឡើងយ៉ាងអនាធិបតេយ្យរីកដូចផ្សិតយ៉ាងណាក៏លោកយ៉ាន់វិសាក់មិនខ្ចីឈឺក្បាលផង ។

ចំណែកលោកហួន ផល នាយ សង្កាត់រដ្ឋបាលជលផលឃុំពាមបាងវិញ ឱ្យតែអ្នកសារព័ត៌មានតេទៅធ្វើបទសម្ភាសន៍លោកតែងតែលើកឡើងថាខ្លួនលោកឈឺធ្វើអ្វីមិនកើតទេ ប៉ុន្តែដៃរបស់លោកអាចទទួលលាភសក្ការៈបាន លោកហួនផលត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងជុំវិញការអសកម្មរបស់លោក មិនដែលឃើញបង្ក្រាបបទល្មើសនៅលើដែនដីរបស់ខ្លួនកើតឡើងយ៉ាងគគ្រឹកគគ្រេង ជុំវិញឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកឃ្លាំមើលជុំវិញហេតុការណ៍របស់នាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាងនេះកន្លងមកគេបានសង្កេត ឃើញ លោកហួនផលបានយកក្មួយខ្លួនឯងដែលជាមន្ត្រីជាប់កិច្ចសន្យាអ្នកដើប្រមូលលុយនិងកាត់ជ្រះរបស់ប្រជាពលរដ្ឋដែលដាក់ជាលក្ខណៈគ្រួសារដែលមិនបានឲ្យផលប្រយោជន៍ទៅ ក្មួយរបស់លោក ។

រីឯលោកហុក មុន ជានាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាងវិញ មិនហ៊ានចុះពីលើស្នាក់ការរបស់ខ្លួនទេព្រោះអីរាប់ឆ្នាំមកហើយដែលលោកនាយរងសង្កាត់រូបនេះបានយកប្រពន្ធរបស់ខ្លួនមកឈរជើងនៅនិងស្នាក់ការរបស់ខ្លួនដើម្បីប្រមូលទិញត្រីពីបទល្មើសនេសាទ គ្រប់រដូវកាល ចំណុចនេះហើយបានជាបទល្មើសនេសាទកើនឡើងជារៀងរាល់ឆ្នាំព្រោះអីអ្នកដែលប្រព្រឹត្តនៃបទល្មើសនេសាទដោយខុសច្បាប់មិនខ្លាចជំនាញបង្ក្រាបឡើយព្រោះអីជំនាញក៏ប្រមូលទិញត្រីពីបទល្មើសនេសាទដោយខុសច្បាបដែរ ប្រជាពលរដ្ឋសូមសំណូមពរទៅថ្នាក់ដឹកនាំនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ធំមេត្តាអោយមានការផ្លាស់ប្ដូរ មន្ត្រីអសកម្ម ដែលធ្វើឲ្យបាត់ចំណូលរបស់រដ្ឋជារៀងរាល់ឆ្នាំមិនដែល ឃើញបង្ក្រាប។
យោងតាមប្រសាសន៍លោកខ្ពស់របស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងថាចំពោះមន្ត្រីជំនាញរួមមៀនមន្ត្រីបរិស្ថានមន្ត្រីអភិរក្សធនធានធម្មជាតិត្រូវតែការពារទប់ស្កាត់ឱ្យបានរាល់បទល្មើសផ្សេងៗដែលកើតមានឡើងក្នុងខេត្តកំពង់ធំឲ្យមានតម្លាភាពដើម្បីថែរក្សាការពារសម្បត្តិធម្មជាតិរបស់យើងឲ្យបានល្អគង់វង្សគឺសម្រាប់ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាយើងទាំងមូល។!

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com