ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

យុវជនពីរនាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ត បើកឆ្លងផ្លូវបុក បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញៈ ថ្ងៃទី ១២ខែ មីនា ឆ្នាំ ២០២២ចំណុចខាងត្បូងរង្វង់មូលនាងមច្ឆា ប្រមាណ១០០ម៉ែត្រ តាមបណ្តោយមហាវិថីអូស៊ីអាយស៊ី កែងផ្លូវបេតុងក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ រថយន្ត ម៉ាកតូយូតា តាកូម៉ាពណ៌សពាក់ស្លាកលេខភ្នំពេញ2BG 6730 បើកដោយបុរសវ័យចំណាស់ម្នាក់។ ចំណែកម៉ូតូ ម៉ាកហុងដា ឌ្រីមសង់ពណ៌ ខ្មៅពាក់ស្លាកលេខ កណ្តាល1AN 2782ជិះគ្នាពីរនាក់ជាបងប្អូនថ្លៃនឹងគ្នា។ អ្នកឌុបឈ្មោះលី ណាំឈីវ អាយុ១៨ឆ្នាំមុខរបរកម្មផ្សារដែកស្នាក់នៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានស្លាប់នឹងម្នាក់ទៀតជាបងថ្លៃរបួសធ្ងន់។

ប្រភពព័ត៌មានថា ម៉ូតូជិះគ្នាពីរនាក់ តាមបណ្តោយផ្លូវអូស៊ីអាយុស៊ី ក្នុងទិសដៅពីជើងទៅត្បូង។លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តតាកូម៉ាបើកតាមបណ្តោយផ្លូវអូស៊ីអាយស៊ី បើកទិសដៅពីត្បូងទៅជើងបត់ឆ្វេង បានបុកជាមួយម៉ូតូពេញទំហឹងហើយអូសម៉ូតូជាច្រើនម៉ែត្រ។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ឯអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ រាយការណ៍ដោយ: ស៊ីន ម៉ារី (APN news )

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com