កោះកុង( ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២)
យោធាជើងទឹកផ្នែកវិទ្យុទាក់ទងម្នាក់ស្រវឹងស្រាបើកអូប័រធ្លាក់ទឹកលង់ស្លាប់ ដែលនៅក្នុងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 4:00នាទីនា ល្ងាចនៅថ្ងៃទី 13 ខែមីនាឆ្នាំ 2022 ដែលមានទីតាំងស្ថិតនៅភូមិឡាំដាំស្រុកកោះកុង ខេត្តកោះកុង។
យោងតាមការលើកឡើងរបស់ លោក ធាន សូរិយា ជានាយបុគ្គលិក កងយោធាជើងទឹក បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួន មនុស្សគឺមានឈ្មោះលោកអនុសេនីយ៍ឯក គង់ ចាន់ធឿន ភេទប្រុស មុខងារ ជំនួយការវិទ្យុទាក់ទងកងការពារកោះកុងក្រៅ២បានមកទិញម្ហូបក្នុងភូមិ០១ឡាំដាំរួចចេញទៅអាវវ៉ៅវិញនៅម៉ោង 4 ជាងល្ងាចថ្ងៃទី 13 ខែមីនាឆ្នាំ 2022ហើយមិនឃើញដល់ផ្ទះលុះដល់ម៉ោង 9 យប់ អ្នកនេសាទដួសក្តាមបានប្រទះឃើញសំបកអូប័រអណ្ដែតទឹកតែពុំឃើញមានមនុស្ស ក៏អូសយកមកទុកនៅចំណុចភូមិ០១ឡាំដាំ លុះដល់ម៉ោង 1ជាងល្ងាចនៅថ្ងៃទី 14 ខែមីនាឆ្នាំ 2022កន្លងមកនេះ ទើបដឹងថាសំបកអូប័រដែលប្រជាពលរដ្ឋរើសបាននោះ គឺជារបស់ឈ្មោះខាងលើដែលបានបើកមកទិញម្ហូបកាលពីយប់នៅថ្ងៃកើតហេតុ ទើបមានការសង្ស័យក្រោយពីបានទទួលនៅពាក្យបណ្ដឹងក្នុងករណីដែលយោធាជើងទឹកបាត់ខ្លួននោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ ក៏បានសហការជាមួយ ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក(ឡាំដាំ)និង ប្រជាពលរដ្ឋតាមរកកន្លែងដែលឃើញសំបកអូបរ័អណ្តែត មិនឃើញមនុស្ស រហូតដល់វេលាម៉ោង11,07នាទីនៅថ្ងៃទី15ខែមិនា,2022នេះ ទើបកម្លាំងអធិការដ្ឋានបានសុខកោះកុង បានឃើញសាកសពអណ្តែតក្បែរស្រែបង្គា ចំណុចភូមិ(01) ឡាំដាំឃុំកោះកាពិស្រុកកោះកុងខេត្តកោះកុង ។
ចំពោះសាកសព
កំលាំងអធិការ និងអាជ្ញាធរភូមិឃុំ និង កម្លាំងកងយោធាការពារព្រំដែនទឹក និងកំលាំងជុំនាញបានពិនិត្យធ្វើកោសលវិច្ច័យ សាកសពអណ្តែតទឹកជាប់និងច្រាំងក្បែរដើមកោងកាងនៅចំណុចស្រែបង្គាភូមិ ឡាំដាំ ឃុំកោះកាពិស្រុកកោះកុង។
យោងតាមការពិនិត្យរបស់ជុំនាញនិងតាមការស្ដាប់កាបំភ្លឺរបស់សាក្សី បានសន្និដ្ឋានថាសាកសពដែលបានស្លាប់នោះគឺ ដោយសារស្រវឹងស្រាបើកទូកធ្លាក់ទឹកលង់ទឹកស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សពយើងបានប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ:ប៉ែន សំបូរ