ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ពីបទ មនុស្សឃាត ( រៀប​គម្រោង​កាប់​ទៅលើ​ជនរងគ្រោះ តែ​មិន​បណ្តាលអោយ​ស្លាប់ ) និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ពីបទ មនុស្សឃាត ( រៀប​គម្រោង​កាប់​ទៅលើ​ជនរងគ្រោះ តែ​មិន​បណ្តាលអោយ​ស្លាប់ ) និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃទី ២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ សមត្ថកិច្ច​ខេត្តសៀមរាប​បាន​បង្ហាញ​មុខ​ជនសង្ស័យ​ចំនួន ០៣​នាក់​ក្រោយពី​មាន​ការសហការ​គ្នា​រវាង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​មាន​ពី​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ ១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ។​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានអោយដឹងថា : យោង​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជា​អោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​មាន​ពី​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​របង​ខាងលិច​វិទ្យាល័យ​អង្គរ ស្ថិតនៅ​ភូមិ វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប មាន​ករណី​ទំនាស់​ដណ្តើម​ស្រី​គ្នា រហូត​ឈានដល់​ការបង្ក​ហិង្សា​យក​កាំបិតផ្គាក់ និង​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​ដែល​មានឈ្មោះ សោ ស៊ា​វ​គាង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ត្រូវ​កញ្ចឹងក​ពីក្រោយ និង​ដៃ បណ្តាលអោយ​របួសធ្ងន់ កាប់​ម៉ូតូ និង​មួកសុវត្ថិភាព ។​

​លោក​វរសេនីយ៍ឯក​បាន​បន្ត​ទៀតថា​: ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ​ទាំង​បី​នាក់​បាន​រត់គេច​ខ្លួន និង​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​គណនេយ្យ​បណ្តាញ​សង្គម​ឈ្មោះ Jea Ka ដេ​ី​ម្បី​យក​ថ្លៃឈ្នួល​សម្លាប់​មនុស្ស​ចំនួន ១០០០​ដុល្លា​អាមេរិក ។​
​ក្រោយ​កើតហេតុ នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី ហើយ​ពិនិត្យ​ឃើញ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ផង ។​

​ជនសង្ស័យ​ទី ១: ឈ្មោះ យ៉ុន សូ​វៀត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប ។​

​ជនសង្ស័យ​ទី ២ : ឈ្មោះ ហ៊ាន វី​ណៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប ។​

​ជនសង្ស័យ ទី ៣: ឈ្មោះ ជៀក ប៊ុណ្ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​បី​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដេ​ី​ម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត ៕​ដោយ​÷​ឆាយ​ដែន​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com