ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

លោកសុខសុទ្ធីអភិបាលរងខេត្តបានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំងការស្នើសុំចុះបញ្ជីដីធ្លីរបស់ពលរដ្ឋក្នុងការធ្វើវិញ្ញាបនបត្រគ្រប់គ្រងអចលនទ្រព្យ!

កោះកុង(ថ្ងៃសុក្រទី១៨ ខែមីនាឆ្នាំ ២០២២)

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងពេលថ្មីៗនេះ បានដឹកនាំក្រុមការងារ ប្រជុំពិភាក្សាពិនិត្យសំណើ និងចុះពិនិត្យទីតាំងដី ដែលប្រជាពលរដ្ឋឈ្មោះ ម៉ោញ សុក្រលក្ខិណា ស្នើសូមចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីមានទីតាំងស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានពន្យល់ណែនាំដល់ម្ចាស់សំណើ ក៏ដូចជាអង្គប្រជុំទាំងមូលជ្រាប អំពីនីតិវិធី នៃការចុះបញ្ជីដី ជូនប្រជាពលរដ្ឋ នៃដីកាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា ដីដែលបានកាត់ឆ្វៀលចេញពីតំបន់ការពារដោយអនុក្រឹត្យលេខ៣០ និងអនុក្រឹត្យលេខ ៤៦ គឺជាការផ្លាស់ប្តូរការគ្រប់គ្រងដី ដោយក្រសួងបរិស្ថាន ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកគ្រប់គ្រងដោយរដ្ឋបាលខេត្តវិញ ហើយទីតាំងដីកន្លងមកដែលជារបស់រដ្ឋ គឺរក្សាទុកជារបស់រដ្ឋដដែលសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

ចំណែកឯ លក្ខខណ្ឌនៃការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៃដី ដែលបានកាត់ឆ្វៀល ជូនប្រជាពលរដ្ឋនោះ លុះត្រាតែទីតាំងដីនោះ ជាដីដែលប្រជាពលរដ្ឋប្រើប្រាស់ អាស្រ័យផលជាក់ស្តែងយូរឆ្នាំ និងស្របតាមលក្ខខណ្ឌមួយចំនួនទៀតដែលច្បាប់កំណត់។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួចមក លោក សុខ សុទ្ធី បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដីជាក់ស្តែង និងបានណែនាំឱ្យរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំ និងសហការជាមួយមន្ត្រីជំនាញភូមិបាល មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធ ចុះអនុវត្តការងារនេះបន្ត ចុចយកនិយាមកាទីតាំងដី និងធ្វើរបាយការណ៍ ជូនមករដ្ឋបាលខេត្តវិញ ដើម្បីពិនិត្យពិភាក្សាបន្តនីតិវិធី៕

ដោយ: ប៉ែន សំបូរ

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com