ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់
0

យោធាចិនចេញមុខប្រតិកម្ម ក្រោយនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីប៉ុន្មានថ្ងៃមុន

យោធាចិនចេញមុខប្រតិកម្ម ក្រោយនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីប៉ុន្មានថ្ងៃមុន

(ប៉េកាំង)៖ យោធាចិនកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានសេចក្តីថ្លែងការណ៍ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៧ ខែមីនា ដោយនាវាចម្បាំង រ៉ាហ្វ ចនសុន (Ralph Johnson) របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពបង្កហេតុ ហើយផ្តល់សញ្ញាមិនត្រឹមត្រូវទៅកាន់ ក្រុមចង់ទាមទារឯករាជ្យនៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យមួយរូបរបស់យោធាចិន បានលើកឡើងថា សកម្មភាពខាងលើនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយលោកក៏បានបន្ថែមដែរថា យោធាចិនបានធ្វើការឃ្លាំមើលជាប់ ចំពោះការធ្វើដំណើរឆ្លងកាត់នោះ របស់នាវាចម្បាំងអាមេរិក។ កន្លងមក ទីក្រុងវ៉ាស៉ីនតោនជារឿយៗ បានចល័តនាវាយោធារបស់ខ្លួន ក្នុងសកម្មភាពស្រដៀងគ្នានេះ ហើយទទួលរងទៅវិញនូវ ការរិះគន់ជានិច្ចពីសំណាក់ទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា សម្រាប់ចិន តៃវ៉ាន់គឺជាបញ្ហាដ៏រសើបនិងសំខាន់ជាទីបំផុត នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ អាមេរិក ដែលមិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយទីក្រុងតៃប៉ិឡើយនោះ គឺជាខ្នងបង្អែកសំខាន់បំផុតរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធធំបំផុត របស់ដែនកោះនេះផងដែរ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា បញ្ហាកោះតៃវ៉ាន់ ចាំបាច់ត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបង្កផលប៉ះពាល់យ៉ាងអវិជ្ជមាន ចំពោះទំនាក់ទំនងរវាងកំពូលមហាអំណាចទាំងពីរ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com