ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៥នាក់ បាន ស្លា ប់ និងរងរបួស ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់កាលពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិជ្រេ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ។

យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៥នាក់ បាន ស្លា ប់ និងរងរបួស ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់កាលពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិជ្រេ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3A-3211 បើកបរដោយឈ្មោះរត់ សត្យា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាអ្នកបើករថយន្ត រស់នៅភូមិប្រស៊ុង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀត ១-ឈ្មោះចិន ហ៊ាន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ, ២-ឈ្មោះស ឆាត ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំក្រោម សង្កាត់ចុងឃ្នាស ខេត្តសៀមរាបបានស្លាប់នៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថារថយន្តហុីយ៉ាន់ដាយខាងលើពេលបើកមកដល់ចំណុចកើតហេតុក៏បានទៅបុករថយន្តមួយគ្រឿងទៀតម៉ាកFuso ពណ៌ស ពាក់ស្លាកលេខតាកែវ3A-1188 បណ្ដាលឱ្យអ្នកបើកបររថយន្តឈ្មោះវ៉ាន់ វ៉ាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបើករថយន្ដ រស់នៅភូមិតារ៉ុង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវបានរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះថាវ ស្រីឡែន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាអាជីវករ រស់នៅភូមិ ឃុំ ស្រុកជាមួយគ្នាបានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្តតាកែវ។

សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយសារអ្នកបើកបរបើកក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នទើបបង្កឱ្យមានករណីខាងលើនេះកើតឡើង។

សមត្ថកិច្ចបានចុះទៅដល់គោលដៅដើម្បីធ្វើការត្រួតពិនិត្យនិងវាស់វែងហើយរៀបចំសាកសពដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា។ចំណែកឯសម្ភារបង្កហេតុត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com