ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

គយខេត្តសៀមរាប អំពាវនាវ និង លើកទឹកចិត្តដល់ម្ចាស់យានយន្តដែលគ្មានពន្ធទាំងអស់មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្ច

គយខេត្តសៀមរាប អំពាវនាវ និង លើកទឹកចិត្តដល់ម្ចាស់យានយន្តដែលគ្មានពន្ធទាំងអស់មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្

សាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់សាធារណជនជាពិសេសម្ចាស់យានយន្ដជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធនិងអាករនាំចូលមេត្តាជ្រាបថា សាខាគយនិងរដ្ឋាករខេត្តសៀមរាបនឹងនៅបន្តអនុវត្តការប្រមូលពន្ធនិងអាករនាំចូលលើយានយន្តគ្មានពន្ធក្នុងស្រុករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាលលេខ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និង សេចក្ដីជូនដំណឹងលេខ ១៩៨៣/២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា សាខាគយនិងរដ្ឋាករខេត្តសៀមរាប

សាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអស់លោក លោកស្រីជាម្ចាស់យានយន្តដែលបានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនាពេលកន្លងមក។ ដោយហេតុថារយៈពេលនៃការអនុញ្ញាតអោយបង់ពន្ធនិងអាករនឹងត្រូវផុតឱសានុវាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ទន្ទឹមនឹងនេះសាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមអំពាវនាវ និង លើកទឹកចិត្តដល់ម្ចាស់យានយន្តដែលគ្មានពន្ធទាំងអស់មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។ នៅពេលផុតឳសានវាទចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ សាខាគយនិងរដ្ឋាករខេត្តសៀមរាបនឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រនៃខេត្តសៀមរាប ចំពោះរថយន្តចង្កូតឆ្វេងគ្មានពន្ធដែលបង្ក្រាបបាននឹងតម្រូវអោយបង់ពន្ធនិងអាកររួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទ រថយន្តហាមឃាត់នាំចូលក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់។
អាស្រ័យហេតុនេះ សូមម្ចាស់យានយន្តគ្មានពន្ធទាំងអស់ មេត្តារួសរាន់ដោយស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលអោយបានទាន់ពេលវេលា តាមការកំណត់ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះជាកំហិត។សូមអរគុណ២៩/៤/២០២២

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com