ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​អង្គារ ១០​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម Patrick Murphy បាន​ជម្រាបជូន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ឯកឧត្តម បាន​ធ្វើដំណើរ​ទៅ​គ្រប់ទិសទី​ទាំងអស់ រួម​ទាំង​ខេត្ត​ព្រះសីហនុ ព្រលានយន្តហោះ និង​កន្លែង​ដទៃទៀត ហើយក៏​បាន​ទទួល​នូវ​ការស្វាគមន៍ និង​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​នៅ​ក្នុង​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍ Westerdam ដែល​មាន​ភាគច្រើន​ជា​ជនជាតិ​អា​មេ​រិច​នៅក្នុង​នោះ​។ ឯកឧត្តម​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​តេជោ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ដែល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត ក្នុង​ការទទួលឲ្យ​នាវា​ទេសចរណ៍ Westerdam បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ ។ ឯកឧត្តម បាន​មានប្រសាសន៍ថា នេះ​ជា​កាយវិកា មនុស្សធម៌​យ៉ាង​ពិតប្រាកដ ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ឱ្យ​ចូល​ចត​ទេ នោះ​នឹង​មាន​អ្វី​ដែល​ហៅថា វិបត្តិ​មនុស្សធម៌​ជាមិនខាន​។ ទន្ទឹមនឹងនោះ ឯកឧត្តម បាន​ជម្រាបជូន​សម្ដេច​តេជោផង​ដែរថា នេះ​ជា​កាយវិការ​មនុស្សធម៌​ពិតៗ របស់​សម្តេច​តេជោ គឺជា​កាយវិការ​មនុស្ស​ធម៌ នៅពេលដែល​មនុស្ស កំពុងតែ​ត្រូវ​ការចាំបាច់ ហើយ​ឯកឧត្តម​ក៏​បាន​បញ្ជាក់​ជម្រាបជូន​សម្ដេច​តេជោផង​ដែរថា ជាមួយនឹង​កាយវិការ​នេះ ឯកឧត្តម​ក៏​បាន​ធ្វើ​ការសហការ​ជាមួយនឹង​ស្ថាប័ន​កម្ពុជា ជា​ពិសេស​ក្រសួង​សុខាភិបាល ក្រសួង​ក្រសួង​ទេសចរណ៍ ក្រសួង​សាធារណការ និង​អាជ្ញាធរ​ដែនដី គឺមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ណាស់ ហើយ​អ្វី​ដែល​ជា​កត្តា​សំខាន់​នោះ​គឺ​នៅ​ពេល​នេះ​យើង​មាន​មូលដ្ឋាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ​ជាមួយនឹង​ក្រសួង​សុខាភិបាល ហើយ​ឯកឧត្តម បានបញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​សហការ​ជាមួយនឹង​កម្ពុជា​បន្ត​ទៀត​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​ប្រសើរ របស់​ឯកឧត្តម Patrick Murphy ហើយ​សម្ដេច​តេជោ បាន​មានប្រសាសន៍​បន្ថែម​ថា អ្វី​ដែល​កម្ពុជា​ធ្វើ គឺ​ដើម្បី​ការងារ​មនុស្សធម៌​សុទ្ធសាធ ពិសេស​ជាង​នេះ​ទៀត​ការងារ​ដែល​បាន​ធ្វើ​នេះ គឺ​ធ្វើ​ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​អ្វី​ដែល​ហៅថា វិបត្តិ​មនុស្សធម៌ ព្រោះ​ថា​ប្រសិនណាបើ​នាវា​ទេសចរណ៍ Westerdam នេះ មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ទេ មិនដឹង​ថា​នាវា​នេះ ត្រូវបាន​ទៅ​ចូល​ចត​នៅទីណា​ទេ ហើយ​ម្យ៉ាងទៀត​ប្រសិនបើ​មាន​អ្វី​កើតឡើង​នៅ​លើ​នាវា​នោះ អ្នកដំណើរ​ពិតជា​មាន​បញ្ហា​ជាមិនខាន​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្ដេច​តេជោ​បានបញ្ជាក់​ផងដែរ​ថា​កាយវិការ​របស់​កម្ពុជា​នៅពេលនេះ បើទោះបី​នាវា​ទេសចរណ៍ Westerdam មាន​អ្នកជំងឺ​ក្ដី ក៏​កម្ពុជា​នៅតែ​ឲ្យចូល​ចត​នៅ​កម្ពុជា​ដែរ ហើយ​កាន់តែ​ឱ្យ​ចូល​ចត​កាន់តែ​លឿន​បំផុត​ទៀតផង ព្រោះថា​ដើម្បី​ធ្វើយ៉ាងណា​ជួយសង្គ្រោះ​អ្នកជំងឺ​នៅ​លើ​កនា​វា​ទេសចរណ៍​នេះ ហើយ​ក៏​ដូចជា​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​នៅក្នុង​នាវា​នោះ​មិន​ឲ្យ​ឆ្លង​ពី​អ្នកជំងឺ​ដែល​មាន​មេរោគ Covid-19​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្តថា សម្ដេច​បាន​ចុះ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ និង​បាន​ទៅ​កន្លែង​នាវា​ចូល​ចត សម្ដេច​តេជោ​ពិតជា​មាន​ក្ដី សង្វេគ​ចិត្ត​ខ្លាំងណាស់ ពេល​ឃើញ​អ្នកដំណើរ​ចុះ​មក​ពី​នាវា ដោយ​ទឹកមុខ​រីករាយ ហើយ​ខ្លះ​ទៀត បាន​ឱន​លុតជង្គង់​ទៅ​ដី ដែល​នោះ​គឺជា​កាយវិកា​មួយ​ដែល​ធ្វើឱ្យ​សម្ដេច​តេជោ​មានភាព​តក់ស្លុត​បំផុត ហើយ​អ្វី​ដែល​ជា​កត្តា​សំខាន់​ពីរ​នោះ​ទៀត គឺ​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា អ្នកដំណើរ​តាម​នាវា​ភាគច្រើន​បាន​ចេញពី​កម្ពុជា​ទៅ​ហើយ ដោយ​មិន​មាន​ផ្ទុកមេរោគ​អ្វី​សោះឡើយ លើកលែង​តែ​អ្នកដំណើរ​ម្នាក់​ដែល​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​សុខាភិបាល​ម៉ាឡេស៊ី បានបញ្ជាក់​ថា​មាន​ជំងឺ​នេះ ប៉ុន្តែ​អ្វី​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​ស្នើសុំ​ឲ្យ​ពិនិត្យ​ឡើងវិញ​ដែរ ថា​តើ​ពិតជា​មាន​មែនឬ​អត់​? ព្រោះថា​អ្នកដំណើរ នៅ​កម្ពុជា​ទាំង​ប៉ុន្មាន ដែល​បាន​ធ្វើ​តេស្ត កន្លងមក គឺ​មិន​មាន​មេរោគ Covid-19 ទេ ហើយ​អ្នកដំណើរ​ដែល​បាន​ទៅ​ដល់​ប្រទេស​ថៃ ក៏​ខាង​រដ្ឋាភិបាល​ថៃ និង​ក្រសួង​សុខាភិបាល​ថៃ បញ្ជាក់ថា មិនមាន​ជំងឺ​នេះ​ផង​ដែរ​។ ម្យ៉ាងទៀត​ថ្មីៗ​នេះ​អ្នកធ្វើការ​នៅ​លើ​កប៉ាល់ ដែល​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ប្រមាណ​២៦៣​នាក់ ក៏​ត្រូវបាន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ប្រកាស​ថា​មិន​មាន​ជំងឺ​នេះ​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com