មេឈ្មួញជាច្រើននាក់នាំចេញទំនិញគេចពន្ធទៅស្រុកយួន តាមច្រករបៀងក្បែរច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ពេញបន្ទុកមានការឃុបឃិតជាប្រព័ន្ធ
ខេត្ត ស្វាយរៀង ថ្ងៃទី ១ ខែ ឩសភាឆ្នាំ ២០២២
ប្រភពពីសមត្ថកិច្ចតាមព្រំដែនក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ បបានឲ្យដឹងថាមួយរយៈពេលជិត១ខែកន្លងមកនេះ ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធហើយសង្ស័យមានទាំងទំនិញខុសច្បាប់ទៀតផងដែរចេញទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ទំនប់ប្រឡាយថ្មី យ៉ាងពេញបន្ទុក។ករណីឈ្មួញនាំចេញទំនិញតាមរថយន្តធុនធំ6គ្រឿង ទៅស្រុកយួន តាមច្រករបៀងប្រឡាយថ្មីជប់ព្រីង ក្បែរច្រកទ្វារអន្តរជាតិព្រៃវល្លិ៍កាលពីពេលថ្មីៗនេះត្រូវបានគេដឹងថាមានការឃុបឃិតជាប្រព័ន្ធ ហើយជាប្រភពចំណូលរបស់មន្រ្តីជំនាញ និងសមត្ថកិច្ចពុករលួយ។ ទំនិញដែលដឹកជញ្ជូនទៅស្រុកយួនតាមរថយន្តធុនធំទាំង6គ្រឿងនោះត្រូវបានគេសង្ស័យថា ជាគ្រឿងអេឡិចត្រូនិក និងឈើប្រណិត ហើយទាល់តែឈ្មួញមានខ្នងបង្អែកក្រាស់ទើបមិនប្រឈមនឹងការបង្ក្រាប។ ហេតុនេះហើយទើបឈ្មួញអាចដឹកជញ្ជូនទំនិញចូលទៅស្រុកយួន តាមប៉ុស្តិ៍ព្រំដែនច្រករបៀងប្រឡាយថ្មី ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់់រោទិ៍ យ៉ាងស្រួលៗកាលពីយប់ថ្ងៃទី27 ខែមេសា ឆ្នាំ2022។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ និងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនទំនិញគេចពន្ធឬទំនិញខុសច្បាប់ទៅស្រុកយួន តាមអំពើចិត្តបានទេ។ ទាល់តែមានការបើកដៃពីសំណាក់លោក ចាន់ តារា និងលោក ហេង សំបូរ ទើបឈ្មួញអាចដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញទៅស្រុកយួនយ៉ាងពេញបន្ទុកអស់រយៈពេលជិត១ខែមកហើយ។ លើសនេះទៅទៀតប៉ុស្តិ៍ច្រករបៀងទំនប់ប្រឡាយថ្មីជប់ព្រីង នៅចម្ងាយប្រមាណ1000ម៉ែត្រ ផ្នែកស្លាបខាងស្ដាំនៃច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចតាមព្រំដែនក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ បបានឲ្យដឹងថាមួយរយៈពេលជិត១ខែកន្លងមកនេះ ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធហើយសង្ស័យមានទាំងទំនិញខុសច្បាប់ទៀតផងដែរចេញទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ទំនប់ប្រឡាយថ្មី យ៉ាងពេញបន្ទុក។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី27 ខែមេសា ឆ្នាំ2022 ទំនិញ6រថយន្តធុនធំដែលគេសង្ស័យថាជាប្រភេទគ្រឿងអេឡិចត្រូនិក និងឈើប្រណីតត្រូវឈ្មួញដឹកជញ្ជូនទៅស្រុកយួនតាមច្រករបៀងស្លាបស្ដាំនៃច្រកទ្វារអន្តរជាតិព្រៃវល្លិ៍យ៉ាងរលូន។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយឲ្យលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ ធ្វើអ្វីៗតាមអំពើចិត្ត។
ដោយនាយ ខ្វែក