ពលរដ្ឋក្រីក្រមួយគ្រួសារនៅខេត្តសឹ្ទងត្រែង បន្ទាប់ពីជនមិនស្គា ល់មុខចាប់រំលោបកូនស្រីរួចមក នៅពេលនេះសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍និងឧបត្ថមការខ្វះខាតដល់គាត់ផង !
(ខេត្តសឹ្ទងត្រែង,ប្រជាពលរដ្ឋក្រខ្សតមួយគ្រួសារដែលត្រូវបានជនមិនស្គាល់មុខចាប់រំលោបកូនស្រីរបស់គាត់អាយុ០៦ឆ្នាំម្នាក់ ស្ថិតនៅភូមិកំផ្លាង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែ ង ។ ថ្មីៗនេះបានលើកដៃសំពះសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនជិតឆ្ងាយមេត្តាជួយឧបត្តមដល់ក្រុមគ្រួសាររប ស់គាត់ផង ដោយសារជួបការខ្វះខាតគ្រន់បែបយ៉ាងពេលនេះ ។
ស្រ្តីឈ្មោះ រី នារ័ត្ន ដែលជាម្តាយជនរងគ្រោះរស់នៅភូមិ-ឃុំខាង លើនេះ បានផ្តល់កិច្ចសម្ភាសន៍ ឱ្យអ្នកសាព័ត៍មាន នៅរសៀលថ្ងៃទី០៥ ខែឧសភានេះថា: គាត់មានកូនពីរនាក់ ស្រីមួយប្រុសមួយ បានទុកឱ្យនៅចាំផ្ទះ ហើយក៍បានចេញទៅស៊ីឈ្នួលដកដំឡូងមី ចម្ងាយពីផ្ទះប្រហែលជា៣០០ទៅ៤០០ម៉ែត្រ។ គឺគាត់បានព្យាយាមដើរមកអើតមើលកូនរជាញឹកញាប់ផងដែរ។ខណ: ពេលត្រឡប់មកដល់ផ្ទះវិញ។ ក៍ស្រាប់តែឃើញកូនស្រីរបស់គា ត់ដេកស្តូកស្តឹង រួចក៍បានលើកកូនយកមកងូតទឹកសំអាតខ្លួនប្រាណ ក៍ស្រាប់តែឃើញទឹកកាមលាយឡំ និងឈមហូរមកតា មប្រដាប់ភេទ សូម្បីតែដោះក៍ឡើងខុសប្រក្រតីមានស្នាមធ្មេញខាំថែមទៀត ។
ម្តាយជនរងគ្រោះខាងលើនេះ បានបញ្ជាក់ថា នៅពេលឃើញការ:របស់កូនបែបមិនស្រួល ក៍បានដឹកកូនយកមកអោយរពេទ្យពិនិត្យមើលធ្វើកោសល្យវិច្ឆ័យរួច គ្រូពេទ្យបាននិយាយថា: កូនរូ បនេះត្រូវបានគេរំលោបសេពសន្ថាវ:ពិតប្រាកដមែន។ សូម្បីតែដោះក៍ឡើងធំខុសពីក្មេងដ៍ទៃដែរ។ ដូដ្នេះហើយ បើចង់ឱ្យពេទ្យធ្វើលិខិតបញ្ជាក់ពីមូលហេតុនេះ លុះត្រាតែមានភ្ជាប់នូវពាក្យប ណ្តឹងនិងឯកសារផ្សេងៗចេញពីអាជ្ញាធរឫសមត្ថកិច្ច ទើបពេទ្យចេញលិខិតស្នាមបញ្ជាក់ពីមូលហេតុនេះបាន ។
ម្តាយជនរងគ្រោះរូបនេះបានបន្ថែមទៀតថា បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល និងអធិការនគរបាលស្រុកថាឡាបរិ វ៉ាត់ និងមន្ទីរកិច្ចការនារីខេត្ត បើគិតចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២ ០២២ រហូតមកដល់នេះ រយ:ពេលមួយខែមកហើយ នៅមិន ទាន់រកឃើញជនប្រព្រឹត្តនេះនៅឡើយ។ ជាក់ស្តែងនៅពេលនេះពួកគាត់កំពុងបារម្ភពីបញ្ហាជនបង្កខាងលើនេះ ខ្លាចវាមកធ្វើបាបកូនគាត់ម្តងទៀត ។ (សម្ភាសន៍)
លោក ព្រះ ហែម មេឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែ ង បានប្រាប់ឱ្យអ្នកយកព័ត៌មានដឹង តាមទូរស័ព្ទ នៅរ សៀលថ្ងៃទី០៥ ខែឧសភានេះថា ករណីចាប់រំលោបសេពសន្ថាវ: លើកក្មេងស្រីអាយុ៦ឆ្នាំ ដែលស្ថិតនៅភូមិ-ឃុំខាងលើនេះ ថ្វីត្បិ តតែមេភូមិ និងមេប៉ុស្តិ៍មិនបានរាយការណ៍ ប្រាប់លោកទេ។កំតែម្សិលមិញបានខាងតុលាការ ហើយនិងខាងអ្នកសាព័ត៍មានបានតេមកសួរពីបញ្ហារឿងចាប់រំលោបក្មេងស្រីខាងលើនេះ កំអីអត់ដឹ ងសោះ ។
លោក ព្រះ ហែម ជាមេឃុំចំកាលើ ស្រុកថាឡាបរិវ៉ាត់ បានបញ្ជា ក់ថា ការចាប់រំលោបសេពសន្ថាវ:ខាងលើនេះ បើទោះបីលោកជា ប់រវល់ការងារយ៉ាងណាក៍ដោយ និងចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលក្រុមប្រឹក្សាឃុំ ឱ្យចុះពិនិត្យមើលម្តងទៀត ទាំងជីវភាពទាំងការរស់នៅប្រចាំថ្ងៃ និងសុខភាពកុមារី ដែលគេចាប់រំលោបនោះ រហូតមកដល់ពេលនេះ តើអាការ:ស្មារតីរបស់ក្មេងស្រីនេះ មាន ការប្រែប្រួលដល់កម្រិតណាហើយ បើពិតជាក្រីក្រមែននោះនិងធ្វើរបាយការណ៍ទៅថ្នាក់ស្រុក ថ្នាក់ខេត្ត ឱ្យបានជ្រាបរឿងនេះ៕