ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

រថយន្ត កុងតឺន័របុកជាមួយរថយន្តដឹកទំនិញកៀបជាប់តៃកុងរថយន្តស្លាប់ ម្នាក់នៅម្តុំពេជ្រនិល

រថយន្ត កុងតឺន័របុកជាមួយរថយន្តដឹកទំនិញកៀបជាប់តៃកុងរថយន្តស្លាប់ ម្នាក់នៅម្តុំពេជ្រនិល

ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២)៖ បុរសម្នាក់បានកៀបជាប់ ក្នុងកាប៊ីនរថយន្ត ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ខណៈដែលរថយន្ត សណ្តោងទូកុងតឺន័របើកលឿនបុកជាមួយរថយន្តដឹកទំនិញពីក្រោយយ៉ាង ពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលង

អាធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវ ជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១ ទៅលេខ៩២ ចំណុច ភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលមូលដ្ឋានបាននិយាយឲ្យដឹងថាជនរងគ្រោះដែលបានកៀបស្លាប់នោះមានឈ្មោះ ភឿន វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរបើកបររថយន្ត រស់នៅភូមិតាំងឬស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើកបរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1735 សណ្តោងទូកុងតឺន័រ( សឺមីរ៉ឺម៉ក់) ពាក់ស្លាកលេខ 4A-0041 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច លុះពេលបើកបរមកដល់ចំណុចកើតហេតុនេះបានរ៉េ ចង្កូតមកខាងឆ្វេងដៃជ្រុល បុកពីក្រោយរថយន្តដឹកទំនិញពេញទំហឹង រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3F-2267 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាននោះទេ(ចុះរត់គេចខ្លួន បាត់) បណ្តាលឱ្យ អ្នកបើកបររថយន្តកុងតឺន័រគៀបស្លាប់នៅកន្លែង កើត ហេតុតែម្តង។

នគរបាលបានបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែង ចំពោះសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើ

បុណ្យតាមប្រពៃណី។

ដោយឡែកវត្ថុតាងរថយន្តទាំង២គ្រឿងសមត្ថកិច្ចជំនាញ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំធ្វើការ ដោះស្រាយនៅពេល ក្រោយទៀត៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com