- ប៉ូលិសបង្រ្កាបករណីជួញដូររក្សាទុក និងប្រើបា្រស់នូវសាធាតុញៀនខុសច្បាប់ នៅចំនុចផែទទួលទិញផលនេសាទ ស្ថិតនៅក្នុងភូមិនាងកុក
កោះកុង. កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម ឃៀម ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលក្រុងខេមរភូមិន្ទ និងក្រោមការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អេង ចាន់ភារ៉ា បានចុះធ្វើការបង្រ្កាបករណីជួញដូររក្សាទុក និងប្រើបា្រស់នូវសាធាតុខុសច្បាប់ ០១ករណី នៅចំនុចផែទទួលទិញផលនេសាទ ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី២៥.ឧសភា.២០២២ វេលាម៉ោង១៦.១១ នាទី។
ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៧ នាក់ ប្រុស
០១/ ឈ្មោះ ជា វណ្ណា អាយុ ៤៤ឆ្នាំ មុខរបរ កម្មករទូកនេសាទ ទីលំនៅបណ្តោះអាសន្នភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង
០២/ ឈ្មោះ អេង ពែក អាយុ ៤០ ឆ្នាំ មុខរបរ កម្មករទូកនេសាទទីលំនៅបណ្តោះអាសន្នភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង
០៣ ឈ្មោះ/ ផាត ផេង អាយុ ៣៩ ឆ្នាំ មុខរបរ កម្មករទូកនេសាទ ទីលំនៅបណ្តោះអាសន្នភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង
០៤/ ឈ្មោះ ផាន សុផល អាយុ ៣២ ឆ្នាំ មុខរបរ កម្មករទូកនេសាទទីលំនៅបណ្តោះអាសន្នភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង
០៥/ ឈ្មោះហឿន ហុង អាយុ ២៦ ឆ្នាំ មុខរបរ កម្មករទូកនេសាទ ទីលំនៅបណ្តោះអាសន្នភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង
០៦/ ឈ្មោះ រឿន ភី អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករទូកនេសាទ ទីលំនៅបណ្តោះអាសន្នភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង
០៧/ ឈ្មោះសូត្រ ថាច អាយុ ៣២ ឆ្នាំ មុខរបរ កម្មករទូកនេសាទ ទីលំនៅបណ្តោះអាសន្នភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ដោយ÷ស៊ីន ម៉ារី