យប់មិញគេបាញ់៧គ្រាប់នៅកំពង់សោម ក្បែរសណ្ឋាគាសុីហូ
ខេត្តព្រះសីហនុ: កាលពីរំលងអាធ្រាត យប់ថ្ងៃទី១៥.០៦.២០២២ វេលាម៉ោង១១មានករណីផ្ទះអាវុធមួយកើតឡើង ត្រង់ចំណុច ក្បែរសណ្ឋាគាសុីហូ ស្ថិតភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
ប្រភពបានឲ្យដឹងថា ករណីបង្កឡើងដោយជនមិនស្គាល់អត់អត្ត
សញ្ញាណ (សង្ស័យជនជាតិចិន) បាញ់ចំនួន៧គ្រាប់ បណ្តាលអោយមានជនរងគ្រោះម្នាក់ ភេទប្រុស អាយុជាង៤០ឆ្នាំ (តៃកុងឡានប្រហែលជាខ្មែរ) ។
-បច្ចុប្បន្នបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្រ ថែខាង។
-ចំណែកបុរសចំនួន០២នាក់ ខ្មែរ០១នាក់ចិន០១នាក់ត្រូវបានកម្លាំងស្នងការនគបាលយកទៅសាកសួរ។ដោយ កុយ សុខខា