ប្រធានក្រុមការងារចុះជួយឃុំសាលាវិស័យ៖ មានសំឡេងគាំទ្រ រហូតបាន៩ លើ១១ អសនៈ ទាំងអស់នេះគឺមកពីការខំប្រឹងប្រែង អភិវឌ្ឍនការងារ សេវាសាធារណៈ សេវាបំរើប្រជាពលរដ្ឋ រហ័សទាន់ចិត្ដ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២
លោកតុប កក្កដា ប្រធានក្រុមការងារចុះជួយឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងពីសារៈប្រយោជន៍នៃ គណបក្សប្រជាជនកម្ពុជា មិនភ្លេចគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាដែលបានចូលរួមជាមួយនិងគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋយើងដឹងថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍគ្រប់វិស័យ កត្តាទាំងអស់នេះ គឺការរួមផ្សំ ភាពសាមគ្គី សមូហភាព ទំនុកចិត្ត ការជឿទុកចិត្ត ទើបឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក មានសំឡេងគាំទ្រ រហូតបាន៩ លើ១១ អសនៈ ទាំងអស់គឺពីការខំប្រឹងប្រែង អភិវឌ្ឍនការងារ សេវាសាធារណៈ សេវាបំរើប្រជាពលរដ្ឋ រហ័សទាន់ចិត្ដ ។
លោក តុប កក្កដា ប្រធានក្រុមការងារចុះជួយឃុំសាលាវិស័យ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក លោកជីន ហ៊ីន មេឃុំសាលាវិស័យទើបជាប់ឆ្នោត សមាជិកសមាជិកា និងប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។ លោកបានបន្តថា ចំណុចសំខាន់គឺ ស្មៀនឃុំតែម្តង ដែលផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យលឿនរហ័ស មិនឱ្យប្រជាពលរដ្ឋថ្នាងថ្នាក់ឱ្យសោះ ឬក៏រង់ចាំប្រជាពលរដ្ឋផ្តល់នៅផលប្រយោជន៍ទើបបញ្ចេញឯកសារ ឬសេវាផ្សេងៗ។ ឆ្លើយតបអ្វីដែរទឹកចិត្តដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន មិនរើសអើង ឬទទួលផលប្រយោជន៍ឡើយពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ។
ការដឹកនាំប្រកបដោយភាពទទួលខុសត្រូវ និងយុត្តិធម៌ លោក ជីន ហ៊ីន មេឃុំសាលាវិស័យ លើកឡើងថា ការពង្រឹងរចនាសម្ព័ន្ធចាត់តាំងគណបក្ស លើកកម្ពស់សមត្ថភាព និង គុណធម៍ ក្នុងការទទួលខុសត្រូវដឹកនាំ ឱ្យបានសមស្របតាមគោលការណ៍ លក្ខន្តិកៈ គណបក្ស។ ខិតខំបម្រើសាវាសាធារណៈ មានសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ បន្តអភិវឌ្ឍលើគ្រប់វិស័យ និងពង្រីកសមាជិកបក្សថ្មីបន្ថែម កែសម្រួលសមាសភាពសាខា និងមេក្រុម។ ពង្រឹងរបៀបរបបប្រជុំជីវភាពប្រចាំខែ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង។ បន្តចុះជួបប្រជុំផ្សព្វផ្សាយគម្រោង នានាដែលត្រូវអនុវត្ត ថ្លែងអំណរអរគុណដល់សមាជិកគណ បក្សដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ជាចុងក្រោយ លោកមេឃុំសាលាវិស័យ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដោយជំរុញការកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ដែលផ្តលផល ប្រយោជន៍ដល់ការលើកកម្ពស់ជីវភាព ទាំងខាងស្មារតី និងសម្ភារៈដល់ប្រជាជន និងកែលម្អការផ្តល់សេវា សាធារណៈ ឱ្យបម្រើប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យមានសុវត្ថិភាព៕