ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ សុំការអន្តរាគមន៍ពីឯកឧត្តម.ជាវ តាយ !
ពលរដ្ឋក្រីក្រមួយគ្រួសារដែលមានសមាជិកប្រមាណជាង 10 នាក់ដែលបច្ចុប្បន្នកំពុងតែរស់នៅលើដីក្នុងនាមជាម្ចាស់កម្មសិទ្ធិស្ថិតនៅក្នុងភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានស្នើសុំការអន្តរាគមន៍ពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ដើម្បីស្នើសុំផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ដែលរស់នៅលើទឹកដីនេះជាយូរឆ្នាំណាស់មកហើយដោយស្របទៅនឹងច្បាប់។
លោកឡុញ.ស្នា និង អ្នកស្រី អែម នាន ដែលមានសមាជិកជាង 10 នាក់ក្នុងបន្ទុកនោះបានរៀបរាប់ឱ្យដឹងថា ពួកគាត់មករស់នៅលើទឹកដីនេះអស់រយៈជិត 20 ឆ្នាំមកហើយ ហើយការរស់នៅអាស្រ័យផលជាហូរហែដោយពុំមានបញ្ហានឹងវិបត្តិអ្វីកើតឡើងទាល់តែសោះ ក៏ប៉ុន្តែលោកមានការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលក្រុមគ្រួសាររបស់លោកទៅសុំអាជ្ញាធរភូមិឃុំនិងស្រុកដើម្បីឲ្យភូមិឃុំស្រុកចេញលិខិតបញ្ជាក់និងប័ណ្ណកម្មសិទ្ធិជូនលោកគឺគេយក លេសនេះ លេសនោះដោយពុំបានចេញប័ណ្ណកម្មសិទ្ធិជូនក្រុមគ្រួសាររបស់ពួកគាត់ឡើយ។ដោយអាជ្ញាធរដែនដីបានឆ្លើយប្រាប់ក្រុមគ្រួសារគាត់ថា ធ្វើអ្វីក៏ចេះតែធ្វើទៅចាំបន្តិចគេនឹងធ្វើឲ្យហើយក៏ប៉ុន្តែការចាំនេះគឺក្រុមគ្រួសាររបស់លោក ឡុញ ស្នា នឹងអ្នកស្រី អែម.នាន នៅតែមិនទទួលបានលទ្ធផលក្នុងការចេញលិខិតបញ្ជាក់ពីអាជ្ញាធរដែនដី ភូមិ ឃុំ នោះសោះឡើយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
លោក ឡុញ ស្នា នឹង អ្នកស្រីអែម នាន បានបញ្ជាក់ជាបន្តទៀតថា ក្រុមគ្រួសាររបស់លោកជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាហើយបោះឆ្នោតគ្រប់អាណត្តិជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះហេតុអ្វីបានជា អាជ្ញាធរក្នុងមូលដ្ឋានពុំព្រមចេញបានកម្មសិទ្ធិជូនពួកគាត់ ហើយដោយយកលេសថា ដីនោះគឺជាដីពាក់ព័ន្ធទៅនឹងក្រសួងបរិស្ថានទៅវិញ ។ ហើយម្យ៉ាងវិញទៀតសម្រាប់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្បែរខាងក្នុងភូមិសាស្ត្រដែនដីភូមិឃុំខាងលើគេបានទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់ៗគ្នា ទាំងអស់តែចំណែកក្រុមគ្រួសាររបស់លោកគឺគេមិនធ្វើឲ្យទាល់តែសោះ។
ជាចុងក្រោយក្រុមគ្រួសាររបស់លោកឡុញ ស្នា និង អ្នកស្រី អែម នាន បានសំណូមពរដល់ឯកឧត្តម ជាវ តាយអភិបាលខេត្តពោធិ៍សាត់មេត្តាជួយដោះស្រាយអន្តរាគមន៍ជាមួយនឹងអាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីឲ្យក្រុមគ្រួសាររបស់លោកទទួលបាននៅ ប័ណកម្មសិទ្ធិដោយស្របច្បាប់នឹងគេផង ក្នុងនាមជាប្រជាពលរដ្ឋស្របច្បាប់យ៉ាងពេញលេញ។
អង្គភាពអំណាចព័ត៌មានAPN.Newsសូមបញ្ជាក់ថាចំពោះរឿងគ្រួសារពលរដ្ឋដែលបានស្នើសុំឱ្យអាជ្ញាធរផែនដីចេញប័ណ្ណកម្មសិទ្ធិផ្ដល់ជូនពួកគាត់នោះគឺមិនមានការពាក់ព័ន្ធជាមួយនិងមន្ត្រីបរិស្ថានរបស់ខេត្តពោធិ៍សាត់នោះទេ។ ហើយម្យ៉ាងវិញទៀតចំពោះចំណុចដែរថាមានមន្ត្រីបរិស្ថានប្រមាណជា ៣០ ទៅ ៤០នាក់ ដែលចុះទៅត្រង់ចំណុចភូមិឃុំខាងលើ នៅ ថ្ងៃសៅរ៍ ទី១៨ ខែមិថុនាឆ្នាំ២០២២ នោះ គឺមិនមែននោះទេ នេះគ្រាន់តែជាការភ័ន្តច្រឡំតែប៉ុណ្ណោះ៕
ដោយ.អំណាចព័ត៌មាន(APN.NEWS)