ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

មន្ទីរព័ត៌មានខេត្តព្រះវិហារ ប្រជុំបូកសរុបការងារត្រីមាសទី២ ឆ្នាំ២០២២ ដឹងលើកទិសដៅការងារនៅខែបន្ទាប់

មន្ទីរព័ត៌មានខេត្តព្រះវិហារ ប្រជុំបូកសរុបការងារត្រីមាសទី២ ឆ្នាំ២០២២ ដឹងលើកទិសដៅការងារនៅខែបន្ទាប់

ខេត្តព្រះវិហារ ÷ កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងមានការចូលរួមពីលោកអនុប្រធានទាំង២ មន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យាជាច្រើនរូបទៀត ។
លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រី្តនៃការិយាល័យទាំង៥ របស់មន្ទីរ ដែលក្នុងរយៈពេលកន្លងមកនេះបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់តាមការិយាល័យនីមួយៗ ។
ជាមួយគ្នានោះដែរ លោកស្រីប្រធានមន្ទីរ ក៏បានជំរុញបន្ថែមដល់មន្ត្រីជំនាញទាំងអស់បន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឱ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការនិងទំនាក់ទំនងគ្នាឲ្យបានល្អក្នុងការផលិតព័ត៌មានឲ្យបានច្រើនជាពិសេសត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតឡើងនៅរាល់សកម្មភាពការងារ ។
មើលក្នុងនោះដែរ លោកស្រីប្រធានមន្ទីរ បានលើកឡើងថា បើទោះបីសកម្មភាពមួយចំនួនកន្លងមកមានភាពយឺតយ៉ាវក្តី ប៉ុន្តែលទ្ធផលការងាររបស់យើងសម្រេចបានទៅមុខជានិច្ច និងត្រូវដោះស្រាយកែលម្អនិងបំពេញនូវចំណុចខ្វះខាតគឺធ្វើយ៉ាងណារួមគ្នាសម្រេចបាននូវលទ្ធផលការងារឱ្យមានភាពល្អប្រសើរ និងមានសាមគ្គីភាពបន្ថែមទៀតសម្រាប់ខែខាងមុខៗ ។
លោកស្រី ហែម សុគុណពិសី បានសំណូមពរ និងផ្ដាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ដើម្បីការពារជំងឺកូវីត-១៩ ជាពិសេសការរីករាលដាលឡើងវិញនៃជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍សារជាថ្មី ។

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com