អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់អ្នកធ្វើដំណើរឡើងចុះ ច្រកភ្នំអានសេះជាប់ព្រំប្រទល់ដែនថៃ ក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ឲ្យមានការប្រុងប្រយ័ត្ន
ខេតព្រះវិហារ ÷ នៅថ្ងៃទី.១១ .ខែកក្កដា. ឆ្នាំ ២០២២ មានភ្លៀងធ្លាក់ទាំងខ្លាំង បណ្ដាលឱ្យ ផ្ទាំងថ្មជាច្រើនបានបាក់រមៀលពីចង្កេះភ្នំ ធ្លាក់មកលើទ្រូងផ្លូវ ដែលអាចបង្កការគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ប្រជាពលរដ្ឋទូទៅ ការបាក់ផ្ទាំងថ្មធ្លាក់មកលើផ្លូវបេតុងនេះដោយសារគ្រោះធម្មជាតិ ។
អាជ្ញាធរមានសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ពិតជាមានថ្មជាច្រើនទាំងបានបាក់រមៀលពីចង្កេះភ្នំអានសេះធ្លាក់មកលើកំណាត់ផ្លូវ មែនហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងឡើងចុះទៅកាន់ច្រកអានសេះ ឲ្យមានការប្រុងប្រយ័ត្នផងដោយសារមានគ្រោះធម្មជាតិមួយបានកើតឡើងស្របពេលជាមួយខេត្តព្រះវិហារ កំពុងរងនូវការធ្លាក់ភ្លៀងជាច្រើនថ្ងៃបន្តបន្ទាប់គ្នាកន្លងមកនេះ ថ្មដែលបានរមៀលធ្លាក់មកលើផ្លូវត្រង់ចង្កេះភ្នំ ឡើងទៅច្រកអានសេះនៅចំណុច ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានច្រើនផ្ទាំងធំៗ ដោយផ្ទាំងថ្មនិមួយៗមានទំហំ ១.៦០ម៉ែត្រគុណ.២ ម៉ែត្រ ដឹងមានកម្ពស់ .១.២០ម៉ែត្រ ប៉ុន្តែនៅសល់ទំហំផ្លូវ ៥.ម៉ែត្រទៀតសម្រាប់ការធ្វើដំណើរឡើងចុះទៅកាន់ច្រកទ្វារអានសេះនេះ ។
កម្លាំងនគរបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា មកទល់និងរសៀលថ្ងៃនេះ ផ្ទាំងថ្មធំៗទាំងនោះនៅមិនទាន់បានស្ទូចយកចេញពីលើផ្លូវនៅឡើយទេ ប៉ុន្តែកម្លាំងនគរបាលការពារព្រំដែន និងកម្លាំងយោធាការពារព្រំដែនបានសហការគ្នា ធ្វើការបោសសំអាតថ្មតូចៗ ដែលធ្លាក់រាយប៉ាយលើកំណាត់ផ្លូវនោះហើយ និងប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបាន ។
អាជ្ញាធរខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ពលរដ្ឋ ដឹងអ្នកធ្វើដំណើរទៅមកដែលមានបំណងឡើងទៅកាន់ច្រកអានសេះនោះត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ក្រែងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយពីព្រោះធម្មជាតិនេះ។