ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ជនសង្ស័យជនជាតិវៀតណាមប្រុស ស្រីចំនួន០៤នាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តស្វាយរៀង

(ជនសង្ស័យជនជាតិវៀតណាមប្រុស ស្រីចំនួន០៤នាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តស្វាយរៀង)

ខេត្តស្វាយរៀង ជនសង្ស័យជនជាតិវៀតណាមប្រុស ស្រីចំនួន ៤នាក់ត្រូវបានសមត្ថកិច្ចជំនាញផែនការប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងពាក់ព័ន្ធករណីប្រីប្រាស់និងជួញដូរគ្រឿងញៀន។

យោងតាមសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២២ថាជនសង្ស័យជនជាតិវៀតណាមចំនួន០៤នាក់ ស្រី០១នាក់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ប្រភពបន្តថាក្រោមការដឹកនាំចង្អុលបង្ហាញពីលោក កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ ពីលោកកែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ អធិការនគរបាលក្រុងបាវិត កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើកនៅសង្កាត់ បាវិត ក្រុងបាវិត។

ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៤ នាក់ ស្រី០១ នាក់ ព្រមទាំងរឹបអូសសំភារះវត្ថុតាងថ្នាំញៀនគ្រប់ប្រភេទ(មេតំហ្វេតាមីន កេតាមីន និងអុិចស្តាសុី)រួមមាន:សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ ក្រាមជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០៧ គ្រឿងទូរស័ព្ទដៃ ចំនួន ១២ គ្រឿង

កុំព្យូទ័រលេបថប ០១ គ្រឿង

ប្រាក់ដុល្លា ចំនួន ៩២២$ប្រាក់ដុង ចំនួន ២៨លានដុងប្រាក់រៀល ចំនួន ៤០០០០រៀល ព្រមទាំងសំភារះឧបករណ៍ជក់ ប្រើប្រាស់មួយចំនួនទៀតផងដែរ។

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com