ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

រកឃើញ​នៅ​តាម​រថយន្ត​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មក​កាន់​ខេត្ត​ស្ទឹងត្រែង​ចំនួន​៧​នាក់​ឆ្លង​ជំងឺ​កូវី​ដ​-១៩

រកឃើញ​នៅ​តាម​រថយន្ត​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មក​កាន់​ខេត្ត​ស្ទឹងត្រែង​ចំនួន​៧​នាក់​ឆ្លង​ជំងឺ​កូវី​ដ​-១៩

ខេត្ត​សឹ្ទងត្រែង ៖ ,​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១)៖ រដ្ឋបាលខេត្ត និង​មន្ទីរ​សុខា ភិបាល​ខេត្ត បាន​ចេញ​សេចក្តីប្រកាស​ពី​អ្នក​ឆ្លងកូវី​ដ​ថ្មី​ករណី​លើ​ក​ទី​៦ នៃ​ការ ឆ្លង​រាលដាល​ជំងឺ​កូវី ដ​-១៩ ដែល​រកឃើញ​នៅ​តាម​រថយន្ត​ដឹក​អ្នកដំណើរ ចេញមក​ពី​ភ្នំពេញ មក​កាន់​ខេត្ត​សឹ្ទងត្រែង ។​

​លោក វេជ្ជបណ្ឌិត ទ​ន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ជា​អ្នក​ឆ្លើយតប​រហ័ស នៅ​ខេត្ត​សឹ្ទងត្រែង បាន​ប្រាប់​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ​ថា រដ្ឋបាលខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត ដោយ​មាន​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូល​ខេត្ត នៅ​ចំណុច​ព្រំប្រទល់​ខេត្ត​សឹ្ទងត្រែង​-​ខេត្ត​ក្រចេះ (​អូរ​ច្រឡង់​) ក្រុម​គ្រូពេទ្យ​ជំនាញ​ប្រចាំ​គោលដៅ​នោះ បាន​យក​សំណាក​អ្នក​សង្ស័យ​នៅក្នុង​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​ដើម្បី​វិភាគ រក​ជំងឺ​កូវី​ដ​-១៩ ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​បាន​ផ្តល់​លទ្ធផល​វិជ្ជមាន លើ​ប្រជាពលរដ្ឋ​១​នាក់​លើក​ទី​៦ ក្នុង​ខេត្ត​សឹ្ទងត្រែង​ពី​ឈ្មោះ​យិន ដា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន នៅ​ភូមិ​តា​រាំ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​ធ្វើដំណើរ​ពី​ខេត្ត​ត្បូងឃ្មុំ មក​ខេត្ត​សឹ្ទងត្រែង នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​បន្ត​ដឹក​អ្នកដំណើរ​មាន​អ្នករួមដំណើរ​ជាមួយគ្នា​ក្នុង​រថយន្ត​នោះ សរុប ១២​នាក់ ។​អ្នកដំណើរ​ក្នុង​រថយន្ត​នេះ បាន​ឈប់​សម្រាក​នៅ​ខេត្តក្រចេះ​ដើម្បី​ទទួលទាន​អាហារ​នៅ​អាហា​រដ្ឋា​ន​មួយកន្លែង ក្បែរ​រង្វង់​មូល​ធំ នៅ​ចំណុច​ផ្លូវបំបែក​ឆ្ពោះ​មក​ខេត្ត​សឹ្ទងត្រែង​។​

​លោក ទ​ន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់ថា ក្រុម​ការងារ​ជំនាញ បាន​បន្ត​យក​សំណាក​វិភាគ ដោយ​ប្រើ​ឧបករណ៍​ធ្វើតេស្ត​រហ័ស ចំពោះ​អ្នករួមដំណើរ​ជាមួយ​ទាំង​១២​នាក់ ដើម្បី​វិភាគ​រក​ជំងឺ​កូវី​ដ​-១៩ ជា​លទ្ធផល​អវិជ្ជមាន ទាំង​១២​នាក់ និង​បាន​ដាក់ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ស្រុក​សៀម​បូក ស្ថិតនៅ​ឃុំ​អូរ​​ឬ​ស្សី​កណ្តាល ៤​នាក់ នៅ​មណ្ឌល​ចត្តា​ឡីស័​កស្រុក​សេសាន​៧​នាក់ និង​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក ក្រុង​សឹ្ទងត្រែង​១​នាក់​។​អ្នកជំងឺ​ទាំងនេះ បានដាក់ឲ្យ​សម្រាក​ព្យាបាល នៅក្នុង​អគារ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​។​

​លោក ទ​ន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ជា​អ្នក​ឆ្លើយតប​រហ័ស នៅ​ខេត្ត​សឹ្ទងត្រែង បាន​បន្តទៀតថា សម្រាប់​ខេត្ត​សឹ្ទងត្រែង គិត​ត្រឹម​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ រកឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូវី​ដ -១៩ ចំនួន​៧​នាក់ ក្នុងនោះ​ស្ត្រី​៤​នាក់ អ្នក​ប៉ះពាល់​ផ្ទាល់ និ ង​ប្រយោល ៣៧ នាក់​។ កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅតាម​អគារ​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័ក ខ្លះ​ទៀត​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សឹ្ទងត្រែង​ផងដែរ ។​

​លោក ម៉ែន គុង នាយករង​រដ្ឋបាលខេត្ត និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្តសឹ្ទងត្រែង បានឲ្យ ដឹងថា ការបិទ​បម្រាម​គោរ​ចរណ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ គឺ​នៅ​មិនទាន់​មាន​គោលការណ៍​នៅឡើយ​ទេ​។​ប៉ុន្តែ​កំពុង​ជំរុញ​អនុវត្ត​វិធានការ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​។​សេចក្តីណែនាំ​លេខ ០០៣/២១ ស​ណន របស់​រដ្ឋ បាល​ខេត្ត​នៅ​មាន​សុពលភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com