អភិបាលខេត្តកំពង់ស្ពឺ ប្រាប់អាជ្ញាធរស្រុក ក្រុង ត្រូវប្រេីអំណាចរបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនបាច់សុំយោបល់ខេត្ត
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលេីកឡេីងថា ឯកឧត្តមអត់ដែលបានចុះហត្ថលេខា ឬឯកភាពលើលិខិតបទដ្ឋានណាមួយឱ្យបើកល្បែងស៊ីសងនៅក្នុងខេត្តកំពង់ស្ពឺនោះទេ។ ដូច្នេះរដ្ឋបាលស្រុក-ក្រុងមានអំណាចគ្រប់គ្រាន់ក្នុងការបង្ក្រាបល្បែងស៊ីសងទាំងអស់នោះដោយមិនបាច់សុំយោបល់ពីថ្នាក់ខេត្តនោះឡើយ។
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានលេីកឡេីងដូចនេះ បន្ទាប់ពីមានគណៈបញ្ជាការឯកភាពនៃស្រុកមួយ បានសុំមករដ្ឋបាលខេត្តឱ្យមានការណែនាំថា ត្រូវធ្វើយ៉ាងណាគ្រាដែលស្រុករបស់ខ្លួនកើតមានល្បែងស៊ីសងច្រើន ពិសេសនៅតាមទីប្រជុំជន់និងហាងកាហ្វេនានា។
ទន្ទឹមនេះដែរ ល្បែងទាំងអស់នោះ ជាល្បែងអនឡាញមាន ឆ្នោតឡូតូ ជល់មាន់ និងឆ្នោតវៀតណាមជាដើម ដែលបច្ចុប្បន្ន បាននិងកំពុងពង្វក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយល្បែងទាំងអស់នោះ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលដ្ឋក្នុងមូលដ្ឋានទាំងមូល។
ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្តីបន្ទោសថា ចំពោះរឿងល្បែងស៊ីសងក្នុងដែនសមត្ថកិច្ច គ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពស្រុក-ក្រុងនីមួយៗមិនគួរនិយាយ ឬសុំយោបល់បែបនេះទេ ក្នុងនាមអាជ្ញាធរដែនដីជួបបទល្មើស ហើយ ត្រូវតែបង្ក្រាបដោយមិនសុំយោបល់ខេត្តនោះទេ ព្រោះខេត្តមិនដែលបានសុីញ៉េ ឬចុះហត្ថលេខាឱ្យបើកអនឡាញឆ្នោតឡូតូ ជល់មាន់និង ឆ្នោតវៀតណាមនោះឡើយ។
អភិបាលខេត្តកំពង់ស្ពឺ ក៏បានសុំឱ្យអាជ្ញាធរស្រុក-ក្រុងមើលលិខិត ឯកសាររបស់អ្នកបើកល្បែងទាំងអស់នោះ តើមានកស៊ីញ៉េ ឬចុះហត្ថលេខាឯកភាពពីរដ្ឋបាលខេត្តដែរឬទេ?។
ពាក់ពន្ធ័នឺងការបើកល្បែងអនឡាញនេះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ពីជំហរមិនចូលរួមថាលោកមិនចូលចិត្តល្បែងស៊ីសងពាលាអាវ៉ាសែអ្វីនោះទេ ហើយបើកើតមានអាជ្ញាធរស្រុក-ក្រុងត្រូវតែបង្ក្រាបដោយមិនត្រូវយោគយល់ និងលើកលែងឡើយ ហើយកុំសុំយោបល់ រួចប្រើទៅ ប៉ូលីស ប៉េអឹម ដែលស្ថិតក្នុងដែនគណៈបញ្ជាការឯកភាព ដឹកនាំធ្វើទៅដើម្បីភូមិ-ឃុំ មានសុវត្ថិភាព៧ចំណុចនោះ៕
ដោយ៖ អ៊ុំ ណូន