ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ខេត្តឧត្ដរមានជ័យ​ ៖ នៅថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០២២ គេឃើញមានទីតាំងប្រព្រឹត្តិល្បែងស៊ីសង មាន់ជល់តាមអនឡាញ កើតមានពាសពេញស្រុកអន្លង់វែង

ខេត្តឧត្ដរមានជ័យ​ ៖ នៅថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០២២ គេឃើញមានទីតាំងប្រព្រឹត្តិល្បែងស៊ីសង មាន់ជល់តាមអនឡាញ កើតមានពាសពេញស្រុកអន្លង់វែង ​ មិនដឹងថាលោកវរៈសេនីយ៍ឯក ស៊ូ នៅ អធិការនគរបាលស្រុកអន្លង់វែង អសមត្ថភាព ឬក៏ប៉ះពាល់ដល់ផលប្រយោជន៍យ៉ាងណានោះទេ បានជាកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តមាន់ជល់តាមអនឡាញ សាបដូចទឹកទន្លេ និងបញ្ជារបស់លោកស្នងការខេត្តឧត្ដរមានជ័យ គ្មានប្រសិទ្ធភាពបែបនេះ ឬការចុះធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងមាន់ជល់តានអនឡាញ រួចថតរូបបង្ហោះបំភាន់ភ្នែកមហាជន និងធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំ?។

ជាក់ស្ដែង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ​ កាលពីថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២២​ វេលាម៉ោង​ ១៤:០០នាទី លោកវរសេនីយ៍ទោ ស៊ូ នៅ អធិការ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យស្រាវជ្រាវតាមបណ្តាទីតាំងហាងកាហ្វេ និងកន្លែងលក់ឆ្នោតឡូតូ (មានអាជ្ញាប័ណ្ណស្របច្បាប់) ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង។ ជាលទ្ធផល​ បានរកឃើញទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់ជល់មាន់តាមទូរទស្សន៍ (អនឡាញ) សរុបចំនួន ០៦ទីតាំង ដោយអនុវត្តតាមនីតិវិធីជំនាញ សមត្ថកិច្ចបានធ្វើការអប់រំ និងកិច្ចសន្យាដល់ម្ចាស់ទីតាំងនៅនឹងកន្លែងខាងលើ ឲ្យបញ្ឈប់ការបើកលេងល្បែង ឬផ្តល់ទីតាំងលេងល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងទៀត ក្នុងករណីមានការលួចលេងល្បែងភ្នាល់ដាក់ប្រាក់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោក​ ស៊ូ នៅ អធិការនគរបាលបាលស្រុកអន្លង់វែង បានអោយដឹងតាមទូរស័ព្ទថា រឿងល្បែងប្រៀបដូចវែកចកអញ្ចឹង​ ទាល់តែប៉ូលិសទៅអង្គុយចាំមុខផ្ទះតែម្តង បើចាត់ការរដ្ឋបាលមិនស្ដាប់​ មានតែវិធានការច្បាប់ បើចាត់ការច្បាប់​ លោកនឹងសុំយោបល់ ទៅខាងតុលាការ ៕

ដោយ​ ៖ សាន់ ឆដា

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com