ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងនិងចាប់វិធានការក្តៅចំពោះបុគ្គលដែលលួចទៅកាប់ទន្ទ្រានដីភ្នំហ៊ុំព័ទ្ធរបងយកធ្វើជាកម្មសិទ្ធិ!
(កោះកុងថ្ងៃពុធទី ៧ខែកញ្ញាឆ្នាំ ២០២២)
ដីព្រៃភ្នំដែលជាសម្បត្តិរបស់រដ្ឋដូចជា ដែនបរិស្ថាន គំរបព្រៃឈើ ដែនរក្សាការពារ ។ល។ជាច្រើនកន្លែងត្រូវបានជនខិលខូចមួយចំនួនកំពុងតែលួចរុករានកាប់បំផ្លាញដើម្បីវាទទីយកដីធ្វើជាកម្មសិទ្ធិរៀងៗខ្លួនដោយពុំបានខ្លាចញញើទៅនឹងច្បាប់ទម្លាប់នោះឡើយ។
ជាក់ស្ដែងដីព្រៃភ្នំមួយកន្លែងដែលស្ថិតនៅក្នុង ភូមិដួង ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង កំពុងត្រូវទទួលរងនៅការលួចកាប់រុករានទន្ទ្រាននិងព័ទ្ធរបងវេទីយកដីធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យដោយពុំបានធ្វើឲ្យអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញឈឺក្បាលវិលមុខជាមួយនឹងក្រុមរបស់ខ្លួននោះឡើយទេ។
ទាក់ទងទៅនឹងសកម្មភាពនៃការលួចកាប់ទន្ទ្រានដីព្រៃភ្នំនៅចំណុចភូមិឃុំខាងលើនេះអ្នកយកព័ត៌មានយើងជាច្រើនអង្គភាពបានស្នើសុំការបំភ្លឺពីលោក លិច មេឃុំតាតៃ ដើម្បីចង់ដឹងថាតើចំណុចដីព្រៃភ្នំដែលស្ថិតនៅក្នុងភូមិដូងឃុំតាសៃស្រុកកោះកុងខេត្តកោះកុងដែលត្រូវបានរងការកាប់បំពាននេះតើត្រូវបានកាត់ឆ្វៀលជូនពលរដ្ឋហើយឬនៅ?
លោក លិច មេឃុំតាតៃបានបង្ហើបឲ្យអ្នកយកព័ត៌មានយើងដឹងថា ចំពោះចំណុចដីព្រៃភ្នំដែលស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់លោកដែលត្រូវបានគេលួចកាត់បំភ្លេចបំផ្លាញនិងព័ទ្ធរបងយកនោះ លោកពុំទាន់បានដឹងនៅឡើយទេ គឺដោយសារតែលោក ទើបតែចូលមកទទួលកិច្ចការងារនៅក្នុងឃុំតាតៃនេះថ្មីៗ។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយលោកនឹងខំប្រឹងប្រែងចុះស្រាវជ្រាវឲ្យបានដឹងពីសាវតាចំណុចដីនោះច្បាស់លាស់ ហើយនិងតាមរុករកអ្នកដែលទៅកាប់បំផ្លាញយកមកចាត់ការទៅតាមនីតិវិធីដែលល្មើសតែនឹងច្បាប់ឲ្យទាល់តែបាន។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោកក៏បានថ្លែងឲ្យអ្នកយកព័ត៌មានយើងដឹងដែរថា ចំពោះបញ្ហាការលួចកាប់ទន្ទ្រានដីព្រៃភ្នំនៅក្នុងឃុំតាតៃស្រុកកោះកុងខេត្តកោះកុងនេះ លោកនឹងចាត់មន្ត្រីជំនាញក្រោមឱវាទរបស់លោក ឲ្យចុះទៅពិនិត្យជាក់ស្ដែងមើលថាតើ ចំណុចដីព្រៃភ្នំនោះ គឺស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់អង្គភាពណាមួយពីព្រោះ ដីព្រៃ ដីភ្នំ ក៏ដូចជាដីព្រៃកោងកាងក្បែរមាត់សមុទ្រ និងដីព្រៃកោងកាងលិចទឹក វាមានអង្គភាពច្រើនដែលត្រូវមានតួនាទីចូលរួមរក្សាការពារដូចជា. សហគមន៍.ក្រសួងបរិស្ថាន .ក្រសួងរុក្ខប្រមាញ់និងនេសាទ.។ល។និងមានស្ថាប័នជាច្រើនទៀតដែលមានតួនាទីចូលរួមថែរក្សាការពារដែ។ ក៏ប៉ុន្តែសម្រាប់ដីព្រៃភ្នំដែលត្រូវបានគេលួចកាត់ទន្ទ្រានព័ទ្ធរបងយក ដែលក្រុមនាយកព័ត៌មានបានរាយការណ៍ជូនលោកនោះ លោកនឹងចាត់កម្លាំងមន្ត្រីជំនាញរបស់លោកឲ្យចុះទៅពិនិត្យ ហើយនិងចាត់វិធានការទៅលើអ្នកដែលបានបំពារបំពានដីព្រៃភ្នំយកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាន។
សូមបញ្ជាក់ផងដែរថា ដីព្រៃភ្នំ និង ដីចំណីព្រែកដែលស្ថិតនៅក្នុង ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុងជាច្រើនកន្លែងកំពង់តែត្រូវបានអ្នកមានអ្នកមានអំណាចមានប្រាក់ មានអំណាចក្រសោមយកធ្វើជាកម្មសិទ្ធិ ជាហូរហែលយ៉ាងព្រងើយក្រោមលេសអភិវឌ្ឍន៍ និងយកលេសថាមានច្បាប់ត្រឹមត្រូវ៕
ដោយ ប៉ែន.សំបូរ