មន្ត្រីរាជការជាង១០នាក់ប្រកាសចូលកាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តព្រះសីហនុ។
យោងតាមដីការ ស្តីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ ចំនួន១៦រូប មាននាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព និងប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព និងប្រធាន អនុប្រធានការិយាល័យដែលទើបទទួលបានការតែងតាំងថ្មី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមតួនាទី ភារកិច្ច ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ត្រូវបំពេញការងារបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត និងត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។