នៅរសៀលថ្ងៃទី ២៦ខែ ឧសភា ឆ្នាំ ២០២១ ក្រុមការងារយុវជនបក្សស្រុក បក្សឃុំថ្លាតនិងបក្សភូមិស្វាយចេក សរុបចំនួន១៦ នាក់ ដឹកនាំដោយ លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សស្រុកអន្លង់វែង ចូលរួមដោយលោកមេភូមិ អនុភូមិ បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដួលរលំផ្ទះ និងគ្រួសារដួលរលំផ្ទះដោយសារភ្លៀងខ្លាំងបណ្តាលអោយបាក់របងសង្កត់ផ្ទះ កាលពីវេលាម៉ោង១៩ .០០ នាទី ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ។
១/ម្ចាស់ផ្ទះឈ្មោះ អ៊ុន សុខឡេង ភេទប្រុស អាយុ៤២ ឆ្នាំ (ពោះម៉ាយ) បច្ចុប្បន្នរស់នៅភូមិ ស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
២/ម្ចាស់ឈ្មោះ ភុត ឡោម អាយុ៧១ឆ្នាំ សមាជិកអតីតយុទ្ធជន(និវត្តន៍ជន) រស់នៅភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ក្នុងឱកាសនោះដែលលោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សស្រុកបាននាំយកអំណោយរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្ដាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យ និងអំណោយក្រុមការងារយុវជនបក្សទៅប្រគល់ជូន។
សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖
– ថវិកាចំនួន ២០០.០០០ រៀល
(ម្ភៃម៉ឺនរៀលគត់ )
– អង្ករ ៥០គីឡូក្រាម
– មី ១កេះ
– ថ្នាំពេទ្យ ៥ប្រអប់
– ទឹកត្រី ០១ យួរ
– ប្រេងឆា ០៣ដបតូច
– សាប៊ូដុសខ្លួន ០១ដបសាប៊ូបោកខោអាវ ៣ កញ្ចប់ ,ថ្នាំដុសធ្មេញនិងច្រាសដុសធ្មេញ០២ឈុត
– ទឹកសុទ្ធ ១០ យួរ
សរុបថវិកា ចំនួន ៨៤០.០០០ រៀល
(ប៉ែតសិបបួនម៉ឺនរៀលគត់) ៕ដោយ៖សាន់ឆដា