ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទីព្រឹកគណៈស្នងការ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ លោកវរសេនីយ៍ទោ ជា វាសនា នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ដែលកើតមានជំងឺដុះសាច់លំពែងធ្ងន់ធ្ងរ ហេីយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន១,០០០,០០០រៀល និងថវិកាចូលរួមពីកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣,០០០,០០០រៀល សរុបចំនួន ៤,០០០,០០០រៀល ជូនដល់លោកវរសេនីយ៍ទោ ជា វាសនា ផងដែរ ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជម្ងឺ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក និងក្រុមគ្រួសារ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខមន្ត្រីក្រោមឱវាទរាល់ពេលដែលមានទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចជារូបលោកផ្ទាល់នៅពេលនេះ។ ហើយលោក និងក្រុមគ្រួសារ សូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ ជួបប្រសព្វនូវ ពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕