ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ការដោះដូរទំនិញរវាងក្រុមហ៊ុនកម្ពុជានិងថៃនៅច្រកចាំយាមខេត្តកោះកុងមានភាពល្អប្រសើរក្រោយពីវិបត្តិកូវីដត្រូវបានបញ្ចប់!

ការដោះដូរទំនិញរវាងក្រុមហ៊ុនកម្ពុជានិងថៃនៅច្រកចាំយាមខេត្តកោះកុងមានភាពល្អប្រសើរក្រោយពីវិបត្តិកូវីដត្រូវបានបញ្ចប់!

កោះកុងថ្ងៃពុធទី១២ខែតុលាឆ្នាំ២០២២

ខេត្តកោះកុងគឺជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តមួយដែលមានព្រំប្រទល់ជាប់ជាមួយនឹងព្រះរាជាណាចក្រថៃឡង់ គឺ ចាន់បូរី និងត្រាត ។ហើយខេត្តមួយនេះក៏មានច្រកទ្វារអន្តរជាតិចេញចូលរវាងកម្ពុជាថៃនោះដែរ។

នាពេលបច្ចុប្បន្ននេះបន្ទាប់ពីវិបត្តិជំងឺ covid ត្រូវបានថយចុះ គេបានសង្កេតឃើញច្រកទ្វារអន្តរជាតិចាំយាមមានសភាពអ៊ូអរសារជាថ្មីឡើងវិញដោយមានទាំងរថយន្តដឹកទំនិញតូចធំរវាងថៃនិងកម្ពុជាក៏ដូចជាបងប្អូនអាជីវករកម្ពុជានិងថៃបានឆ្លងទៅឆ្លងមកក្នុងការចេញចូលធ្វើអាជីវកម្មលក់ដូរទំនិញផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់ក្រោយពីរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងឯកភាពគ្នាបើកច្រកឡើងវិញនោះ។

លោកវរសេនីយ៍ឯក ង៉ុយ ជៀងមេបញ្ជាការនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងលោកបានលើកឡើងឲ្យដឹងថាបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសថៃឡង់ បានឯកភាពគ្នាបើកឲ្យដំណើរការច្រកដែលមានព្រំប្រទល់កម្ពុជាថៃឡើងវិញចាប់ពីពេលណានោះមកដោយឡែកច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងនេះ ហើយសម្រាប់ការដោះដូរទំនិញពីសំណាក់ក្រុមហ៊ុនធំៗរវាងកម្ពុជា.ថៃ.ក៏ដូចជាការដោះដូរមុខទំនិញរវាងអាជីវករកម្ពុជានិងថៃគឺមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ដែលជាកត្តាធ្វើឲ្យពលរដ្ឋទាំងពីប្រទេសមានការរីករាយនៅក្នុងការរកប្រាក់កម្រៃដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។

លោកវរៈសេនីយ៍ឯក.ង៉ុយ ជៀង បានបន្ថែមទៀតថា បើទោះបីក្នុងកាលៈទេសៈដែលប្រទេសកម្ពុជានិងថៃ មានភាពល្អប្រសើរឡើងវិញជាមួយនឹងបញ្ហាវិបត្តិជំងឺ covid យ៉ាងណាក៏ដោយក៏ក្នុងនាមលោកជាមេបញ្ជាការផ្នែកនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងនេះ ក៏មិនធ្វេសប្រហែសអំពីការត្រួតពិនិត្យទៅលើបញ្ហាសុខភាព របស់ភ្ញៀវជាតិនិងអន្តរជាតិដែលបានឆ្លងកាត់ច្រកមួយនេះដែរ ពីព្រោះការរឹតបន្តឹងត្រួតពិនិត្យទៅលើបញ្ហាសុខភាពវាជាកត្តាយ៉ាងសំខាន់ណាស់សម្រាប់ការទប់ស្កាត់និងធ្វើឲ្យសង្គមជាតិកម្ពុជាយើងគឺគ្មានការរីករាលដាលឬក៏ឆ្លងទៅនឹងបញ្ហាជំងឺផ្សេងៗទៀតបានឡើយ។

លោកបានបញ្ជាក់ជាចុងក្រោយថា បើទោះបីជាកម្ពុជានិងថៃបានទប់ទល់ជាប់ជាមួយនឹងវិបត្តិជំងឺ covid យ៉ាងណាក៏ដោយក៏រាល់ការចេញចូលរបស់ភ្ញៀវជាតិនិងអន្តរជាតិ ក៏ដូចជាការផ្លាស់ប្ដូរមុខទំនិញគ្នារវាងភាគីកម្ពុជានិងថៃ ក៏កម្លាំងរបស់លោកនៅតែរឹតបន្តឹងចំពោះការត្រួតពិនិត្យទៅលើបញ្ហាសុខភាពដោយមិនអាចធ្វើប្រហែសបានឡើយ៕

ដោយ ប៉ែន.សំបូរ

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com