ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់មធ្យោបាយ (រថយន្ត ចំនួន២គ្រឿង និងម៉ូតូកង់បី ចំនួន ៦គ្រឿង ) ដែលបានទទួលពីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្ត និងក្រុង ស្រុកចំណុះ ទាំង ៥ ដើម្បី ៖
-ចូលរួមគាំទ្រការផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង
-ពង្រីកការសេវាប្រមូល សម្អាត ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងឱ្យស្អាត ឱ្យអស់ ទាន់ពេល និងធានានិរន្តរភាព
-គាំទ្រដល់រដ្ឋបាលក្រុង ស្រុកធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង និងអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
មធ្យោបាយប្រគល់ជូនមានដូចខាងក្រោម ៖
១-មន្ទីរសុខាភិបាលខេត្ដឧត្ដរមានជ័យ ម៉ូតូ ចំនួន ១គ្រឿង សម្រាប់ដឹកសំណល់វេជ្ជសាស្ដ្រ និងដឹកសំណល់ចេញពី មណ្ឌល ចត្ដាឡីស័ក
២-ស្រុកអន្លង់វែង រថយន្ត ចំនួន ២គ្រឿង ( Arm Hooking ចំណុះ ៥តោន ១គ្រឿង និងរថយន្ត Compactor ចំណុះ ៥តោន ចំនួន ១គ្រឿង ” ឧបត្ថមគាំទ្រដោយម្ចាស់អាជីវកម្មភាស៊ីផ្សារអន្លង់វែង” ) និងម៉ូតូ ចំនួន ១គ្រឿង
៣-ស្រុកបន្ទាយអំពិល ម៉ូតូ ចំនួន ១គ្រឿង
៤-ស្រុកចុងកាល់ ម៉ូតូ ចំនួន ១គ្រឿង
៥-ស្រុកត្រពាំងប្រាសាទ ម៉ូតូ ចំនួន ១គ្រឿង
៦-ក្រុងសំរោង ម៉ូតូ ចំនួន ១គ្រឿង៕ដោយ÷សាន់ឆដា