ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​ថ្នាក់ដឹកនាំ អាជ្ញាធរ ក្រុង​ប៉ោយប៉ែត អញ្ជើញ ចុះ​ពិនិត្យ ក្រុម​ការងារ​អភិវឌ្ឍន៍ របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ដែល​កំពុង​នាំ​យក​គ្រឿងចក្រ ត្រាស​សេ បាត​ដី ដើម្បី​ស្ថាបនា​សួនច្បា លម្អ​ក្រុង !!!

​ថ្នាក់ដឹកនាំ អាជ្ញាធរ ក្រុង​ប៉ោយប៉ែត អញ្ជើញ ចុះ​ពិនិត្យ ក្រុម​ការងារ​អភិវឌ្ឍន៍ របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ដែល​កំពុង​នាំ​យក​គ្រឿងចក្រ ត្រាស​សេ បាត​ដី ដើម្បី​ស្ថាបនា​សួនច្បា លម្អ​ក្រុង !!!

ក្រុង​ប៉ោយប៉ែត ៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១ រោច ខែ​ជេស្ឋ ឆ្នាំឆ្លូវ​ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥​ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុដ្ឋកាល័យ​សម្តេច​តេជោ រួម​ដំណើរ​ដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខត្ត​បន្ទាយមានជ័យ • លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង លោក យ៉ាង គីម​ហ៊ុយ ពាណិជ្ជករ​ក្រុង​ប៉ោយ​ប៉ែត បាន​អញ្ជើញ ចុះ ពិនិត្យ​ក្រុមការងារ​អភិវឌ្ឍន៍ របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​ដែល​កំពុង​យក​គ្រឿងចក្រ​ត្រាស​សេ បាតដី​ដេ​ី​ម្បី​ស្ថាបនា​សួនផ្កា ចំណុច មុខ​សាលារៀន​ចិន ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។

​សូម​រម្លឹកថា ទីតាំង​ដី​ម្ដុំ​នោះ ជា​ដី​ចំណី​ផ្លូវ​រថយន្ត​ភ្លើង និង​ចំណី​ផ្លូវ​ជាតិ​លេខ​៥ ( ជា​ដី​របស់​រដ្ឋ ) ដែល​ត្រូវ​បងប្អូន ប្រជាពលរដ្ឋ សាងសង់​លំនៅដ្ឋាន​មិន​សមរម្យ រស់នៅ​បណ្ដោះអាសន្ន ។

​ប៉ុន្តែ​ក្រោយមក អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត ក្រោម​ការដឹកនាំ និង​សម្របសម្រួល ពី ឯកឧត្ដម ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុដ្ឋកាល័យ​សម្តេច​តេជោ និង លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត រួមជាមួយ មន្ត្រី​ជំនាញ ពាក់ព័ន្ធ ប្រជាពលរដ្ឋ ព្រម​ទទួលយក ការដោះស្រាយ ក្រុមការងារ អាជ្ញាធរ ក៏​បន្ថែម ជូន ដី​ស្របច្បាប់​មួយកន្លែង​ទៀត រស់​នៅក្នុង​ចំណុច​អភិវឌ្ឍ​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ដែល​កំពុង​អភិវឌ្ឍ​ក្រោយ​ពេល​ដោះស្រាយ​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​តាម តាម​គោលនយោបាយ ឈ្នះ​ឈ្នះ ។

​បើ​យោង​តាម ព័ត៌មាន​បឋម ពី​ក្រុមការងារ បាន ប្រាប់​អង្គភាព សារព័ត៌​APN news​យើង​ឱ្យ​ដឹងថា លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង និង​ពិនិត្យ​លទ្ធភាព រៀបចំ លម្អ សួន ខាងលើ ដោយ មាន បង់​អង្គុយលេង មាន​ទីធ្លា ហាត កីឡា ជាដើម ។

​នៅក្នុង​ឱកាស​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី លោក កែវ ដា​រ៉ា​រស្មី អភិបាលរង • លោក ខាត ធា នាយករង​រដ្ឋបាល​ក្រុង • លោក អ៊ុយ ច័ន្ទ​រិទ្ធ សមាជិក​អចិន្រៃយ៍គ​ណប​ក្ស​ក្រុង និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​ក្រុង​ប៉ោយ​ប៉ែត • លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត • លោក ម៉ក់ រតនា អនុប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង ក្រុមការងារ​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ផងដែរ ៕
​ដោយ មាស ណែ​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com